អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

សន្តីក្លារ៉ា ជាព្រហ្មចារិនី

នាងក្លារ៉ា (១១៩៣-១២៥៣) កើតនៅក្រុងអាស៊ីស៊ី (ប្រទេសអ៊ីតាលី)។ កាលនាងអាយុដប់ប្រាំបីឆ្នាំ។ នាថ្ងៃអាទិត្យធ្វើពិធីរំឭកព្រះយេស៊ូយាងចូលក្រុងយេរូសាឡឹម នាងថ្វាយខ្លួនទាំងស្រុងចំពោះព្រះជាម្ចាស់ ហើយយកតម្រាប់តាមសន្តហ្វ្រង់ស័រ គឺនាងលះបង់អ្វីៗទាំងអស់ ដើម្បីទៅតាមព្រះគ្រីស្ត នាងបានបង្កើតក្រុមគ្រួសារបព្វជីកាមួយគឺ “ក្រុមស្ត្រីក្រីក្រ” ឬ “ក្លារិស្ស”។

បពិត្រព្រះអម្ចាស់ជាព្រះបិតា ប្រកបដោយព្រះហឫទ័យមេត្តាករុណា! ព្រះអង្គណែនាំសន្តីក្លារ៉ាឱ្យមានចិត្តស្រឡាញ់ភាពក្រីក្រយ៉ាងខ្លាំងជាទីបំផុត។ សូមទ្រង់ព្រះមេត្តាប្រោសប្រទានឱ្យយើងខ្ញុំដើរតាមព្រះគ្រីស្ត ដោយដាក់ចិត្តជាជនក្រីក្រដូចសន្តីក្លារ៉ា សូមឱ្យយើងខ្ញុំអាចរំពៃមើលសិរីរុងរឿងរបសព្រះអង្គ នៅស្ថានបរមសុខជាមួយនាងថ្ងៃណាមួយផង។

សូមថ្លែងព្រះគម្ពីរព្យាការីហូសេ ហស ២,១៦.១៧.២១-២២

ហេតុ​នេះ ​យើង​នឹង​ទាក់‌ទាញ​ចិត្ត​នាង ដោយ​នាំ​នាង​ទៅ​វាល​រហោ‌ស្ថាន យើង​នឹង​និយាយ​លួង‌លោម​ចិត្ត​នាង។ ពេល​នោះ យើង​នឹង​ប្រគល់​ចម្ការទំពាំង‌បាយ‌ជូរឱ្យ​នាង​វិញ។ ជ្រលង​ភ្នំ​អាគរនឹង​ក្លាយ​ទៅ​ជា​ទ្វារ​នាំ​នាង​ទៅ​រកសេចក្ដី​សង្ឃឹម។ នៅ​ទី​នោះ នាង​នឹង​ឆ្លើយ​តប​មក​យើង ដូច​គ្រា​នាង​នៅ​ពី​ក្មេង គឺ​គ្រា​ដែល​នាង​ទើប​នឹង​ចេញ​ពី​ស្រុក​អេស៊ីប។ យើង​នឹង​ដណ្ដឹង​នាង​ធ្វើ​ជា​ភរិយាជា​ដរាប​ត​រៀង​ទៅ យើង​នឹង​ដណ្ដឹង​នាង​ធ្វើ​ជា​ភរិយា ដោយ​សុចរិត និង​យុត្តិ‌ធម៌ ដោយ​ភក្តី‌ភាព និង​អាណិត‌អាសូរ។ យើង​នឹង​ដណ្ដឹង​នាង​ធ្វើ​ជា​ភរិយាដោយ​ចិត្ត​ស្មោះ‌ស្ម័គ្រ ហើយ​នាង​នឹង​ទទួល​ស្គាល់​ព្រះ‌អម្ចាស់។

ឬសូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងភីលីព ភល ៣,៨-១៤

គឺ​ខ្ញុំ​ចាត់​ទុក​អ្វីៗ​ទាំង​អស់​ដូច​ជា​ឥត​បាន​ការ ព្រោះ​តែ​បាន​ស្គាល់​ព្រះ‌គ្រីស្ត‌យេស៊ូ​ជា​ព្រះ‌អម្ចាស់​របស់​ខ្ញុំ ដែល​ជា​ការ​មួយ​ដ៏​ប្រសើរ​វិសេស‌​វិសាល​បំផុត។ ព្រោះ​តែ​ព្រះ‌អង្គ ខ្ញុំ​សុខ​ចិត្ត​ខាត​បង់​អ្វីៗ​ទាំង​អស់ ហើយ​ខ្ញុំ​ចាត់​ទុក​អ្វីៗ​ទាំង​អស់​នេះ​ដូច​ជា​សំរាម ឱ្យ​តែ​ខ្ញុំ​បាន​ព្រះ‌គ្រីស្ត និង​ឱ្យ​តែ​ខ្ញុំ​បាន​រួម​ជា​មួយ​ព្រះ‌អង្គ។ ខ្ញុំ​មិន​មែន​បាន​សុចរិត​ដោយ​កាន់​តាម​វិន័យ​នោះ​ឡើយ គឺ​បាន​សុចរិត ដោយ​ជឿ​លើ​ព្រះ‌គ្រីស្ត ហើយ​សេចក្ដី​សុចរិត​នេះ​មក​ពី​ព្រះ‌ជាម្ចាស់ ជា​សេចក្ដី​សុចរិត​ដែល​ស្ថិត​នៅ​លើ​ជំនឿ​ បំណង​របស់​ខ្ញុំ គឺ​ចង់​ស្គាល់​ព្រះ‌គ្រីស្ត និង​ស្គាល់​ឫទ្ធា‌នុភាព​ដែល​បាន​ប្រោស​ព្រះ‌អង្គ​ឱ្យមាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ព្រម​ទាំង​ចូល​រួម​ជា​មួយ​ព្រះ‌អង្គ​ដែល​រង​ទុក្ខ​លំបាក ហើយ​ឱ្យបាន​ដូច​ព្រះ‌អង្គ​ដែល​សោយ​ទិវង្គត ដើម្បី​ឱ្យ​ខ្ញុំ​មាន​ជីវិត​រស់​ឡើង​វិញ ប្រសិន​បើ​អាច​រស់​ឡើង​វិញ​បាន។ ខ្ញុំ​មិន​ថា ខ្ញុំ​បាន​ទៅ​ដល់​ទី‌ដៅ ឬ​បាន​គ្រប់​លក្ខណៈ ហើយ​នោះ​ទេ គឺ​ខ្ញុំ​កំពុង​តែ​រត់​ទៅ​មុខ ដើម្បី​ចាប់ឱ្យបាន ដ្បិត​ខ្លួន​ខ្ញុំ​ផ្ទាល់ក៏​ត្រូវ​ព្រះ‌គ្រីស្ត‌យេស៊ូ​ចាប់​ខ្ញុំ​ជា​មុន​ដែរ។ បង‌ប្អូន​អើយ ចំពោះ​រូប​ខ្ញុំ​ផ្ទាល់ ខ្ញុំ​យល់​ឃើញ​ថា ខ្ញុំ​មិន​ទាន់​បាន​ទៅ​ដល់​ទី‌ដៅ​នៅ​ឡើយ​ទេ ខ្ញុំ​មាន​បំណង​តែ​មួយ គឺ​បំភ្លេច​អ្វីៗ​ទាំង​អស់​ដែល​ខ្ញុំ​រត់​ហួស​មក​ហើយ ដើម្បី​ផ្ចង់​ចិត្ត​ឆ្ពោះ​ទៅ​រក​អ្វីៗ​ដែល​នៅ​ខាង​មុខ។ ខ្ញុំ​រត់​តម្រង់​ទៅ​រក​ទី‌ដៅ ដើម្បី​ឱ្យបាន​ទទួល​រង្វាន់​ពី​ព្រះ‌ជាម្ចាស់ ដែល​ព្រះ‌អង្គ​បាន​ត្រាស់​ហៅ​យើង​ពី​ស្ថាន​បរម‌សុខឱ្យទទួល​រួម​ក្នុង​អង្គ​ព្រះ‌គ្រីស្ត‌យេស៊ូ។

ទំនុកតម្កើងលេខ ៤៥(៤៤),១១-១២.១៤-១៧ បទព្រហ្មគីតិ

១១ព្រះម្ចាស់ក្សត្រីយ៍អើយកុំកន្តើយសណ្តាប់ខ្ញុំ
កុំនឹកនាពួនយំដល់រាជវង្សព្រះនាងអី
១២សូមឱ្យមហាក្សត្របានគាប់ចិត្តអង្គក្សត្រីយ៍
បង្គំគាល់ក្រាបថ្វាយកុំនឿយណាយទ្រង់ជាម្ចាស់
១៤ព្រះនាងគង់នៅក្នុងព្រះរាជវាំងសុខពេកក្រៃ
រូបឆោមស្រស់ឥតបីព្រះភូសារំលេចមាស
១៥គេដង្ហែព្រះនាងចូលក្នុងវាំងមនុស្សដេរដាស
ភីលៀងមានច្រើនណាស់ហែទៅគាល់ព្រះរាជា
១៦ព្រះនាងចូលទៅកាន់វិមានស្ថានអង្គក្សត្រា
អស់ទាំងរាស្រ្តប្រជាគ្រប់ៗគ្នារីករាយក្រៃ
១៧បពិត្រព្រះមហាក្សត្រមេត្តាចាត់បុត្រថ្លាថ្លៃ
គ្រងរាជ្យដ៏ប្រពៃតពីព្រះអយ្យកោស្តេច

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៤,២៥-៣៣

មាន​មហា‌ជន​ជា​ច្រើន​ធ្វើ​ដំណើរ​ជា​មួយ​ព្រះ‌យេស៊ូ។ ព្រះ‌អង្គ​បែរ​ព្រះ‌ភក្ត្រ​ទៅ​រក​គេ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖«បើ​អ្នក​ណា​ចង់​មក​តាម​ខ្ញុំ តែ​មិន​ស្រឡាញ់​ខ្ញុំ​ខ្លាំង​ជាង​ឪពុក‌ម្ដាយ ប្រពន្ធ កូន បង‌ប្អូន​ប្រុស​ស្រី និង​ជីវិត​ខ្លួន​ទេ អ្នក​នោះ​ពុំ​អាច​ធ្វើ​ជា​សាវ័ក​របស់​ខ្ញុំ​ឡើយ។ អ្នក​ណា​មិន​លី​ឈើ​ឆ្កាង​របស់​ខ្លួន​មក​តាម​ខ្ញុំ​ទេ អ្នក​នោះ​ក៏​ពុំ​អាច​ធ្វើ​ជា​សាវ័ក​របស់​ខ្ញុំ​ដែរ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា ប្រសិន​បើ​នរណា​ម្នាក់​ចង់​សង់​ផ្ទះ​ថ្ម​ធំ​មួយ អ្នក​នោះ​ត្រូវ​អង្គុយ​គិត‌គូរ​មើល​ថ្លៃ​សង់​ជា​មុន​សិន ដើម្បី​ឱ្យដឹង​ថា តើ​ខ្លួន​មាន​ប្រាក់​ល្មម​នឹង​បង្ហើយ​សំណង់ ឬ​យ៉ាង​ណា ក្រែង​លោ​ចាក់​គ្រឹះ​ហើយ តែ​មិន​អាច​បង្ហើយ​បាន មនុស្ស‌ម្នា​ឃើញមុខ​ជា​សើច​ចំអក​ឱ្យមិន​ខាន។ គេ​នឹង​ពោល​ថា “មើល​បុរស​នេះ​សង់​ផ្ទះ តែ​មិន​អាច​បង្ហើយ​បាន​ទេ!”។ ម្យ៉ាង​ទៀត ប្រសិន​បើ​មាន​ស្ដេច​មួយ​អង្គ​ចេញ​ទៅ​ធ្វើ​សឹក​សង្គ្រាម តទល់​នឹង​ស្ដេច​មួយ​អង្គ​ទៀត ស្ដេច​ត្រូវ​គង់​គិត‌គូរ​ជា​មុន​សិន​ថា បើ​ស្ដេច​មាន​ទ័ព​មួយ‌ម៉ឺន​នាក់ តើ​ស្ដេច​អាច​ត‌ទល់​នឹង​បច្ចា‌មិត្ត​ដែល​មាន​គ្នា​ពីរ‌ម៉ឺន​នាក់​បាន​ឬ​យ៉ាង​ណា បើ​ឃើញ​ថា​មិន​អាច​ត‌ទល់​បាន​ទេ នោះ​ស្ដេច​នឹង​ចាត់​រាជ‌ទូត​ឱ្យ​ទៅ​សុំ​ចរចា​រក​សន្តិ‌ភាព ក្នុង​ពេល​ដែល​ស្ដេច​មួយ​អង្គ​ទៀត​នៅ​ឆ្ងាយ​នៅ​ឡើយ។ ដូច្នេះ ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​អ្នក​ណា​មិន​លះ‌បង់​អ្វីៗ​ទាំង​អស់​ដែល​ខ្លួន​មាន​ទេ អ្នក​នោះ​មិន​អាច​ធ្វើ​ជា​សាវ័ក*​របស់​ខ្ញុំ​បាន​ឡើយ»។

720 Views

Theme: Overlay by Kaira