អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃអាទិត្យ អាទិត្យទី០៦
រដូវបុណ្យចម្លង«ឆ្នាំគ»
ពណ៌ស

ថ្ងៃអាទិត្យ ទី២៥ ខែឧសភា ឆ្នាំ២០២៥

បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គសព្វព្រះហឫទ័យ​បង្រួប​បង្រួម​មនុស្សដែលបាក់បែកគ្នា ឱ្យចូលរួមក្នុងមហាគ្រួសារតែមួយ។ សូមទ្រង់​ព្រះមេត្តា​ប្រោស​ប្រទាន​ព្រះវិញ្ញាណ​ព្រះ​អង្គឱ្យយើងខ្ញុំ សូមឱ្យយើងខ្ញុំអាចរស់​នៅយ៉ាងសមរម្យនឹងឋានៈរបស់ខ្លួនជាបុត្រធីតារបស់ព្រះអង្គផង។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ១៥,១-២.២២-២៩

មានអ្នកខ្លះមកពីស្រុកយូដា នាំគ្នាប្រៀនប្រដៅបងប្អូនក្រុងអន់ទីយ៉ូកថា៖ «ប្រសិនបើបងប្អូន​មិន​ទទួល​ពិធី​កាត់​​ស្បែកតាមទំនៀមទម្លាប់របស់លោកម៉ូសេទេនោះ បងប្អូនមិនអាចទទួលការសង្គ្រោះបានឡើយ»។ លោកប៉ូល​ និង​លោកបារណាបាសបានប្រកែកជំទាស់នឹងអ្នកទាំងនោះ ព្រមទាំងជជែកវែកញែកជាមួយពួកគេយ៉ាងខ្លាំង។ ពួក​បង​ប្អូនបានសម្រេចចិត្តចាត់លោកប៉ូល និងលោកបារណាបាស ឱ្យទៅក្រុងយេរូសាឡឹម ដោយមានបងប្អូនខ្លះទៀតទៅ​​ជាមួយផង ដើម្បីឱ្យទៅជម្រាបក្រុមគ្រីស្តទូត និងក្រុមព្រឹទ្ធាចារ្យអំពីរឿងនេះ។ ពេលនោះ ក្រុមគ្រីស្តទូត ក្រុមព្រឹទ្ធាចារ្យ និងព្រះសហគមន៍ទាំងមូលយល់ឃើញថា គួរតែជ្រើស​យក​បង​ប្អូនខ្លះក្នុងចំណោមពួកគេ ជាអ្នកដែលពួកបងប្អូនគោរព ដើម្បីចាត់ឱ្យទៅក្រុងអន់ទីយ៉ូកជាមួយលោកប៉ូល និងលោក​បារ​ណាបាស។ គេបានជ្រើសយកលោកយូដាសហៅ “បារសាបា” និងលោកស៊ីឡា។ ព្រះសហគមន៍បានប្រគល់សំបុត្រមួយឱ្យលោកទាំងពីរនាំយកទៅ ដែលមានសេចក្តីដូចតទៅនេះ៖ «យើងជាគ្រីស្តទូត ជាព្រឹទ្ធាចារ្យ និងជាបងប្អូន! សូមជម្រាបសួរមកបងប្អូនជាសាសន៍ដទៃដែល​រស់នៅ​ក្រុង​អន់ទីយ៉ូក ស្រុកស៊ីរី និងស្រុកស៊ីលីស៊ី។ យើងបានទទួលដំណឹងថា មានពួកយើងខ្លះ បាននាំ​ឱ្យបង​ប្អូន​ជ្រួល​ច្របល់​ មក​ពីពាក្យដែលគេនិយាយប្រាប់បងប្អូន បណ្តាលឱ្យ​បងប្អូនមានកង្វល់ក្នុងចិត្ត។ យើងពុំបាន​ចាត់អ្នកទាំង​នោះ​ឱ្យ​មក​ទេ។ យើងទាំងអស់គ្នាបានសម្រេចចិត្តជ្រើសរើសយកគ្នាយើងខ្លះ ចាត់ឱ្យមកជួបបងប្អូនជាមួយលោកបារណាបាស និងលោកប៉ូលដ៏ជាទីស្រឡាញ់របស់យើង ជាអ្នកដែលបានសុខចិត្តបូជាជីវិតរបស់ខ្លួនបម្រើ​ព្រះយេស៊ូគ្រីស្តជា​ព្រះ​អម្ចាស់​របស់យើង។ ហេតុនេះ យើងសុំចាត់លោកយូដាស និងលោកស៊ីឡា ឱ្យនាំពាក្យនេះយកមក​ជម្រាប​បងប្អូន​ស្តាប់​ផ្ទាល់តែម្តង។ ព្រះវិញ្ញាណដ៏វិសុទ្ធ និងយើងយល់ឃើញថា មិនគួរយកវិន័យណាផ្សេងទៀតដែលមិនចាំ​បាច់​មកបង្ខំ​បង​ប្អូនឱ្យប្រតិ​បត្តិតាមឡើយ។ យើងគ្រាន់តែសុំឱ្យបងប្អូនចៀសវាងកុំប្រព្រឹត្តដូចតទៅនេះ គឺកុំបរិភោគម្ហូបអាហារដែលសែនព្រះក្លែងក្លាយ កុំ បរិភោគឈាម កុំបរិ​ភោគ​សាច់​សត្វ​ដែលគេសម្លាប់ដោយច្របាច់ក និងកុំរួមរស់ជាមួយគ្នាដោយមិនរៀបការ។ ប្រសិនបើបងប្អូនប្រតិ​បត្តិដូច្នេះបាន នោះប្រពៃហើយ។ សូមឱ្យបងប្អូនបានប្រកបដោយសេចក្តីសុខសាន្ត»។

ទំនុកតម្កើងលេខ ៦៧ (៦៦),២-៤.៨ បទពាក្យ ៧

ឱព្រះម្ចាស់អើយសូមមេត្តាសន្តោសករុណាដល់យើងខ្ញុំ
ប្រទានព្រះពរដ៏ឧត្តមទតមើលយើងខ្ញុំដោយសប្បុរស
ដូច្នេះមនុស្សនៅលើផែនដីស្គាល់មាគ៌ាថ្លៃព្រះអម្ចាស់
ក្នុងចំណោមជនជាតិទាំងអស់ស្គាល់ការសង្គ្រោះនៃព្រះអង្គ
បពិត្រព្រះម្ចាស់អើយសូមឱ្យប្រជាទាំងឡាយនាំគ្នាថ្កើង
ព្រះនាមព្រះអង្គឱ្យខ្ពស់ឡើងនាមព្រះនៃយើងគ្រប់ៗកាយ
សូមទ្រង់ប្រទានពរឱ្យយើងនិងមនុស្សទាំងពួងគ្រប់អាត្មា
ទាំងអ្នករស់នៅឆ្ងាយផងណាមនុស្សលើលោកាខ្លាចព្រះអង្គ

អត្ថបទទី២៖ សូមថ្លែងព្រះគម្ពីរវិវរណៈ វវ ២១,១០-១៤.២២-២៣

ខ្ញុំយ៉ូហាន ឃើញទេវទូតមួយរូបលើកវិញ្ញាណខ្ញុំឡើងទៅលើភ្នំមួយយ៉ាងធំខ្ពស់ រួចបង្ហាញឱ្យខ្ញុំឃើញក្រុង​ដ៏វិសុទ្ធ ជាក្រុងយេរូសាឡឹមដែលចុះពីស្ថានបរមសុខ គឺចុះមកពីព្រះជាម្ចាស់។ ក្រុងនេះប្រកប​​ដោយសិរីរុង​រឿង​របស់​​​​ព្រះជាម្ចាស់ ពន្លឺរស្មីរបស់ក្រុង ប្រៀបបីដូចជាត្បូងដ៏មានតម្លៃបំផុត គឺដូច​ត្បូងមណីជោតិរសដែល​ភ្លឺថ្លា​ដូច​កែវ​ចរណៃ​។ ក្រុងនេះមានកំពែងមួយយ៉ាងធំខ្ពស់ ព្រមទាំងមានខ្លោងទ្វារ​ដប់ពីរ។ នៅលើខ្លោងទ្វារ មានទេវទូតដប់ពីររូប និង​មា​ន​ចារឹក​ឈ្មោះ​កុលសម្ព័ន្ធទាំងដប់ពីររបស់ជនជាតិអ៊ីស្រាអែលដែរ។ នៅទិសខាងកើតមានខ្លោងទ្វារបី ទិសខាង​ជើង​មាន​​​ខ្លោងទ្វារបី ទិសខាងត្បូងមានខ្លោងទ្វារបី និងទិសខាងលិចមានខ្លោងទ្វារបី។ កំពែងរបស់ក្រុងមានគ្រឹះដប់ពីរ ហើយ​នៅលើគ្រឹះទាំងនោះ មានចារឹកឈ្មោះគ្រីស្តទូតទាំងដប់ពីររបស់កូនចៀម។ ខ្ញុំពុំឃើញមានព្រះវិហារនៅក្នុងទីក្រុងទេ ដ្បិតព្រះជាអម្ចាស់ក៏មានព្រះចេស្តាលើអ្វីៗទាំងអស់ ព្រម​ទាំង​កូន​ចៀម​នេះ​ហើយ​ដែលជាព្រះវិហាររបស់ក្រុងនោះ។ ក្រុង នោះមិនត្រូវការពន្លឺព្រះអាទិត្យ ឬព្រះច័ន្ទឡើយ ដ្បិតសិរីរុងរឿងរបស់​ព្រះ​ជាម្ចាស់បំភ្លឺក្រុង ហើយកូនចៀមក៏ជាចង្កៀងរបស់ក្រុងដែរ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១៤,២៥.២៧

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់ដែលមានព្រះជន្មរស់ឡើងវិញ គង់នៅ​ជាមួយ​កូន​ចៅរបស់​ព្រះអង្គ​។ ព្រះអង្គ​ប្រ​ទានសេចក្តី​សុខសាន្តឱ្យគេផង។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១៤,២៣-២៩

នៅពេលកំណត់ដែលព្រះយេស៊ូត្រូវឆ្លងពីលោកនេះឆ្ពោះទៅព្រះបិតា ព្រះអង្គមានព្រះបន្ទូល​ទៅកាន់​ក្រុម​សាវ័ក​ថា៖ «អ្នកណាស្រឡាញ់ខ្ញុំ អ្នកនោះនឹងប្រតិបត្តិតាមពាក្យខ្ញុំ។ ព្រះបិតាខ្ញុំនឹងស្រឡាញ់អ្នកនោះ ហើយ​ព្រះបិតា​ និង​ខ្ញុំ ក៏នឹងមកតាំងលំនៅនៅក្នុងអ្នកនោះដែរ។ អ្នកណាមិនស្រឡាញ់ខ្ញុំ អ្នកនោះមិនប្រតិបត្តិតាមពាក្យខ្ញុំឡើយ។ ពាក្យ​ដែលអ្នករាល់គ្នាឮខ្ញុំនិយាយ មិនមែនជាពាក្យរបស់ខ្ញុំទេ គឺជាព្រះបន្ទូលរបស់ព្រះបិតាដែលបានចាត់ខ្ញុំឱ្យមក។ ខ្ញុំ​បាន​ប្រាប់សេចក្តីទាំងនេះឱ្យអ្នករាល់គ្នាដឹង ក្នុងពេលដែលខ្ញុំស្ថិតនៅជាមួយអ្នករាល់គ្នានៅឡើយ។ ប៉ុន្តែ ព្រះអង្គ​ដែល​ជួយ​ការពារ គឺព្រះវិញ្ញាណដ៏វិសុទ្ធដែលព្រះបិតាចាត់ឱ្យមកក្នុងនាមខ្ញុំ នឹងបង្រៀន​សេចក្តី​ទាំង​អស់​ដល់​អ្នក​រាល់​គ្នា ព្រមទាំងរំឭកអ្វីៗដែលខ្ញុំបានប្រាប់អ្នករាល់គ្នាផង។ ខ្ញុំទុកសេចក្តីសុខសាន្តឱ្យអ្នករាល់គ្នា ខ្ញុំផ្តល់សេចក្តីសុខសាន្តរបស់ខ្ញុំឱ្យអ្នករាល់ គ្នា។ សេចក្តីសុខ​សាន្ត​ដែល​ខ្ញុំផ្តល់ឱ្យនេះ មិនដូចសេចក្តីសុខសាន្តដែលមនុស្សលោកឱ្យទេ។ ចូរកុំរន្ធត់ចិត្ត កុំភ័យខ្លាចឱ្យសោះ។ អ្នករាល់​គ្នាបា​ន​​​ឮខ្ញុំនិយាយរួចមកហើយថា ខ្ញុំនឹងចាកចេញទៅ រួចខ្ញុំមករកអ្នករាល់គ្នាវិញ។ ប្រសិនបើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ អ្នក​រាល់​គ្នាមុខតែសប្បាយចិត្ត ដោយខ្ញុំទៅឯព្រះបិតា ដ្បិតព្រះបិតាមានឋានៈធំជាងខ្ញុំ។ ខ្ញុំប្រាប់ឱ្យអ្នករាល់គ្នាដឹងឥឡូវនេះ មុនហេតុការណ៍ទាំងនោះកើតឡើង។ លុះដល់ហេតុការណ៍​ទាំងនោះ​កើត​ឡើ​ង ​​អ្នករាល់គ្នានឹងជឿ»។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមថ្វាយកាយ វាចា ចិត្ត ចំពោះព្រះអង្គ រួមជាមួយ​ព្រះយេស៊ូ​ដែល​បាន​បូជាព្រះជន្ម។ សូមទ្រង់ព្រះមេត្តាចាត់ព្រះវិញ្ញាណយាងមកញ៉ាំងតង្វាយទាំងនេះឱ្យបានគាប់​ហឫទ័យព្រះអង្គ និងឱ្យបានទៅជាព្រះកាយ និងព្រះលោហិតរបស់ព្រះបុត្រា ដែលមានព្រះជន្មគង់នៅអស់កល្បជាអង្វែងតរៀងទៅ​។

បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! យើងខ្ញុំសូមលើក​តម្កើងសិរីរុង​រឿង​របស់ព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្តជាអម្ចាស់យើងខ្ញុំ។ ព្រះគ្រីស្តប្រទាន​ជីវិតថ្មីឱ្យ​យើងខ្ញុំ​ដែល​ជឿ​សង្ឃឹម​លើ​​ព្រះ​អង្គ។ ទ្រង់បង្រួបបង្រួមមនុស្សគ្រប់ជាតិសាសន៍ឱ្យចូលក្នុងព្រះសហគមន៍តែមួយ។ ព្រះសហគមន៍​ក៏ទទួល​ឫទ្ធិបារមីពីព្រះវិញ្ញាណដែរ ដើម្បីបង្ហាញធម៌មេត្តាការុណារបស់ព្រះអង្គសព្វថ្ងៃនេះ។ អាស្រ័យហេតុនេះ​ហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយអស់ទេវទូត និងសន្តបុគ្គលទាំងឡាយ សូម​លើក​តម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដោយប្រកាសថា៖ “ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ!”។

បពិត្រព្រះបិតាប្រកបដោយតេជានុភាពសព្វប្រការ! ដោយព្រះអង្គប្រោសព្រះយេស៊ូ ឱ្យមានព្រះជន្មថ្មី​ដ៏រុង​រឿ​ង​​ ព្រះអង្គក៏ប្រទានជីវិតថ្មីឱ្យ​យើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាប្រទានព្រះវិញ្ញាណព្រះអង្គឱ្យបង្ហាញ​សេចក្តីពិតដល់​យើ​ង​ខ្ញុំ​ផង។ សូមព្រះវិញ្ញាណណែនាំយើងខ្ញុំ ឱ្យរស់នៅយ៉ាងសមរម្យនឹងឋានៈរបស់ខ្លួន ជាបុត្រធីតា​របស់​ព្រះ​អង្គ​ផង​។

849 Views

Theme: Overlay by Kaira