អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃទី០៥ ខែកញ្ញា
សន្តីតេរេសា នៅកុលកាតាជាព្រហ្ម​ចារិនី
និងជាអ្នកបង្កើតក្រុមគ្រួសារសាសនទូតមេត្តាករុណា
បុណ្យរម្លឹក
ពណ៌ស

សន្តីតេរេសានៅកុលកាតា (១៩១០-១៩៩៧) ហៅថា អ្នកម្តាយតេរេសា ជាបព្វជិតាកាតូលិក និងជាសាសនទូត កើតក្នុងគ្រួសារកាតូលិកជនជាតិអាល់បានី នៅទីក្រុងអឺស្គប់ ស្រុកម៉ាសេដូន (ក្រោមការគ្រប់គ្រងនៃចក្រភពអូតូម៉ង់) នៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ ១៩១០ ។ ឪពុករបស់នាងជាប្រធានក្រុមហ៊ុនសំណង់ ហើយម្តាយជាអ្នកលក់ផលិតផលឱសថ ។ ពួកគេមានកូនសរុបបីនាក់ កូនស្រី២នាក់ កូនប្រុស១នាក់។ ឪពុកម្តាយរបស់នាងកាន់សាសនាកាតូលិក តែងតែជួយជនក្រីក្រ ក្មេងកំព្រា និងអ្នកប្រមឹកនៅក្នុងទីក្រុង ។ ម្តាយចង់អប់រំនាង ដោយអះអាងថា៖«នៅពេលកូនប្រព្រឹត្តអំពើល្អ វាដូចជាដុំថ្មដែលកូនគប់ទៅក្នុងមហាសមុទ្រនៃទុក្ខលំបាក» ។
នៅឆ្នាំ ១៩២៨ នាងមានអាយុ ១៨ ឆ្នាំ ក៏បានចូលក្រុមគ្រួសារដូនជី ឡូរែត នៅប្រទេសអៀរឡង់។ មួយឆ្នាំក្រោយមក នាងជាអ្នកស្វែងយល់ជីវិតជាដូនជី ត្រូវគេបញ្ជូនទៅទីក្រុង កុលកាតា (ប្រទេសឥណ្ឌា) ហើយទទួលឈ្មោះថ្មីថា តេរេសា ។ នាងជាគ្រូបង្រៀនភូមិសាស្ត្រនៅសាលាសន្តីម៉ារី នៅក្រុងកុលកាតា ជាសាលាសម្រាប់គ្រួសារដែលមានធនធាន ហើយត្រូវទទួលបន្ទុកជានាយកសាលានៅឆ្នាំ ១៩៤៤។
នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ១៩៤៦ ក្នុងអំឡុងពេលធ្វើដំណើរជិះរថភ្លើងពីក្រុង កុលកាតា ទៅដល់ក្រុង ដាជីលីង មានព្រឹត្តិ ការណ៍អស្ចារ្យមួយកើតឡើង ដែលនាងហៅថា “ជាការត្រាស់ហៅមួយទៀតក្នុងការត្រាស់ហៅដំបូងរបស់ខ្ញុំ” ។ ពេលនោះ នាងងងុយគេង៖«ភ្លាមៗនោះ ខ្ញុំបានឮយ៉ាងច្បាស់នូវព្រះសូរសៀងរបស់ព្រះជាម្ចាស់ ដែលមានព្រះបន្ទូលមកខ្ញុំថា “ខ្ញុំស្រេក” ។ សាររបស់ព្រះអង្គច្បាស់៖ ខ្ញុំត្រូវចេញពីវត្ដអារាម ហើយជួយជនក្រីក្រ ដោយរស់នៅជាមួយពួកគេ។ ខ្ញុំបានយល់យ៉ាងច្បាស់នូវកាតព្វកិច្ចដែលនាងខ្ញុំត្រូវធ្វើ ប៉ុន្តែ ខ្ញុំមិនដែលបានដឹងថា គួរសម្រេចកាតព្វកិច្ចនោះត្រឹមណានោះទេ»។ បន្តិចម្ដងៗ ទោះបីជាទីប្រឹក្សាជាន់ខ្ពស់នៃដូនជីឡូរែតប្រឆាំងក៏ដោយ ក៏នាងសម្រេចចិត្តចាកចេញពីក្រុមគ្រួសារដូនជី ឡូរែត នៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ ១៩៤៨ ដោយមានលោកអភិបាលព្រះសហគមន៍ភូមិភាគកុលកាតាគាំទ្រ ក្រោយមក នាងក៏បានទទួលការអនុញ្ញាតពីសម្តេចប៉ាបពីយូស-ទី១២។
នៅពេលនាងចាកចេញនោះ នាងមានលុយតែប្រាំរូពីក្នុងថង់។ នាងទៅក្រុងប៉ាត្នាដើម្បីទទួលបានការបណ្តុះបណ្តាលជាគិលានុបដ្ឋាយិកាកំឡុងពេល៤ខែ។ នៅឆ្នាំ ១៩៥០ នាងបានបង្កើតក្រុមគ្រួសារ “សាសនទូតនៃមេត្តាករុណា” (Missionary of Charity) នៅទីក្រុងកុលកាតា ហើយនាងក៏សរសេរក្បួនច្បាប់របស់ក្រុមគ្រួសារនេះក្នុងរយៈពេលតែមួយយប់ប៉ុណ្ណោះ ។ ពេលដំបូងមានសហជីវិនរបស់នាងតែ ១២នាក់ប៉ុណ្ណោះ។ ក្នុងរយៈពេល ៤០ ឆ្នាំ អ្នកម្តាយតេរេសាបានយកចិត្តទុកដាក់បម្រើ “ជនក្រីក្របំផុតក្នុងចំណោមអ្នកក្រីក្រ” ដូចជាជនភៀសខ្លួន អតីតស្រីពេស្យា អ្នកជម្ងឺផ្លូវចិត្ត និងផ្លូវកាយ អ្នកពិការខួរក្បាល កុមារកំព្រា មនុស្សឃ្លង់ អ្នកផ្ទុកមេរោគអេដស៍ មនុស្សចាស់ជរា និងអស់អ្នកដែលត្រូវគេបោះបង់ចោល មានភាពឯកោនៅពេលជិតផុតដង្ហើម។ល។ ដោយមិនគិតពីសាសនា ឬឋានៈរបស់អ្នកណាឡើយ ។
ម្យ៉ាងទៀត អ្នកម្តាយតេរេសាស្រឡាញ់ព្រះគ្រីស្ត និងព្រះសហគមន៍ ទាំងឆ្លងកាត់ “ស្ថានភាពដ៏ងងឹតនៃជំនឿខាងវិញ្ញាណ” អស់រយៈពេល ៥០ឆ្នាំ ក្នុងជីវិតគាត់ ដោយគ្មាននរណាដឹងថាគាត់រងទុក្ខខ្លាំងប៉ុណ្ណានោះទេ នេះជាទារុណកម្មខាងផ្លូវវិញ្ញាណដែលគាត់បានលាក់មិនឱ្យគេដឹង ហើយបានកប់ទុកក្នុងទីស្ងាត់នៃជម្រៅចិត្ត ដោយសម្តែងទឹកមុខដ៏សុខសាន្តជានិច្ច ។ គឺគាត់​ជួបនឹងសេចក្តីសង្ស័យយ៉ាងខ្លាំងថា ព្រះជាម្ចាស់គ្មានព្រះជន្មគង់នៅនោះទេ។
គាត់បានទទួលពានរង្វាន់ណូបែល សន្តិភាពនៅឆ្នាំ ១៩៧៩។ អ្នកម្តាយតេរេសាក៏បានប្រឆាំងយ៉ាងខ្លាំងនឹងការពន្លូតកូន ដែលគាត់ចាត់ទុកថាជាអំពើឃាតកម្ម។ អ្នកម្តាយតេរេសាទទួលមរណភាពនៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ១៩៩៧ ដោយមានអាយុ ៨៧ ឆ្នាំ ។ ហើយបានទទួលឋានៈជាសន្តីបុគ្គលរបស់ព្រះសហគមន៍នៅថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០១៦ ដោយមានសម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ ប្រកាសជាផ្លូវការ និងជាសាធារណៈដ៏ឱឡារិក។ អ្នកម្តាយតេរេសាជាឧបការិនីនៃអស់អ្នកដែលបានឆ្លងកាត់ “ស្ថានភាពដ៏ងងឹតនៃជំនឿខាងវិញ្ញាណ” ដោយសង្ស័យថា ព្រះជាម្ចាស់គ្មានព្រះជន្មគង់នៅនោះទេ ។
នៅឆ្នាំ ២០២០ ក្រុមគ្រួសារ “សាសនាទូតនៃមេត្តាករុណា” មានសមាជិកចំនួនជាង ៥១៦៧ នាក់ មានទាំងក្រុមអ្នកអធិដ្ឋានស្មឹងស្មាធិ៍ និងអ្នកអនុវត្តសកម្មភាព ដែលមានវត្តមានក្នុង ១៣៩ ប្រទេស ហើយដែលកំពុងបម្រើអស់អ្នកកម្សត់ទុរគតទាំងឡាយក្នុងមណ្ឌលសរុប ៧៦០ កន្លែង ដែលក្នុងនោះមានចំនួន ២៤៤ មណ្ឌលនៅប្រទេសឥណ្ឌា ។ “សាសនទូតនៃមេត្តាករុណា” របស់អ្នកម្តាយតេរេសា ជាបព្វជិតបព្វជិតាដែលថ្វាយពាក្យសច្ចាប្រណិធានទាំងបី គឺនៅលីវ សម្រាប់ព្រះរាជ្យនៃស្ថានបរមសុខ រស់នៅក្នុងភាពក្រីក្រ និងស្តាប់បង្គាប់។ ជាពិសេស ពួកគេនមស្ការព្រះកាយព្រះគ្រីស្តពីរម៉ោងជារៀងរាល់ថ្ងៃ ។

សូមថ្លែងលិខិតទី១របស់លោកយ៉ូហាន ១យហ ៣,១៤-១៨

យើង​ដឹង​ហើយ​ថា យើង​បាន​ឆ្លង​ផុត​ពី​សេចក្ដី​ស្លាប់​មក​កាន់​ជីវិត ព្រោះ​យើង​ចេះ​ស្រឡាញ់​បង‌ប្អូន។ អ្នក​ណា​មិន​ចេះ​ស្រឡាញ់ អ្នក​នោះ​ស្ថិត​នៅ​ក្នុង​សេចក្ដី​ស្លាប់។ អ្នក​ណា​ស្អប់​បង‌ប្អូន​របស់​ខ្លួន អ្នក​នោះ​ជា​ឃាតក។ បង‌ប្អូន​ដឹង​ស្រាប់​ហើយ​ថា ឃាតក​គ្មាន​ជីវិត​អស់​កល្ប‌​ជានិច្ច​ស្ថិត​នៅ​ក្នុង​ខ្លួន​ទេ។ យើង​ស្គាល់​សេចក្ដី​ស្រឡាញ់​ស្រាប់​ហើយ គឺ​ព្រះ‌យេស៊ូ​បាន​បូជា​ព្រះ‌ជន្ម​របស់​ព្រះ‌អង្គ​សម្រាប់​យើង ហេតុ​នេះ យើង​ត្រូវ​បូជា​ជីវិត​សម្រាប់​បង‌ប្អូន​ដែរ។ ប្រសិន​បើ​នរណា​ម្នាក់​មាន​សម្បត្តិ​លោកីយ៍ ហើយ​ឃើញ​បង‌ប្អូន​របស់​ខ្លួន​ខ្វះ​ខាត តែ​បែរ​ជា​មិន​អាណិត‌អាសូរ​គេ​ទេ​នោះ ធ្វើ​ដូច​ម្ដេច​នឹង​ឱ្យ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌ជាម្ចាស់ស្ថិត​នៅ​ក្នុង​ខ្លួន​អ្នក​នោះ​កើត!។ កូន​ចៅ​អើយ យើង​មិន​ត្រូវ​ស្រឡាញ់​ត្រឹម​តែ​បបូរ​មាត់ ឬ​ពាក្យ​សម្ដី​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​ស្រឡាញ់​តាម​អំពើ​ដែល​យើង​ប្រព្រឹត្ត និង​តាម​សេចក្ដី​ពិត​វិញ។

ទំនុកតម្កើងលេខ ៣៣(៣២),២-១១ បទព្រហ្មគីតិ

ដេញពិណលើកតម្កើងព្រះនៃយើងគ្មានអ្វីស្មើ
លេងចាប៉ីបណ្តើរដេញបង្ហើរខ្សែដប់ថ្វាយ
ចូរច្រៀងទំនុកថ្មីទាំងតន្ត្រីកុំជិនណាយ
សូរសៀងពិរោះក្រៃពេលសប្បាយអបអរទ្រង់
ដ្បិតព្រះជាអម្ចាស់បន្ទូលច្បាស់ពិតទៀងត្រង់
ព្រះអង្គតែងផ្ចិតផ្ចង់ហើយតម្រង់តាមសន្យា
ព្រះអង្គសព្វព្រះទ័យនឹងសេចក្តីពិតសត្យា
សុចរិតគ្រប់ប្រការហើយរក្សាយុត្តិធម៌
ផែនដីទាំងមូលថ្លែងខំសម្តែងដោយអំណរ
ពីហឫទ័យបវរករុណាល្អព្រះជាម្ចាស់
ផ្ទៃមេឃហ្វូងតារាកើតដោយសារបន្ទូលច្បាស់
ដោយបញ្ជារបស់ព្រះជាអម្ចាស់នៃយើង
ព្រះអង្គបានធ្វើឱ្យសមុទ្រថយផ្តុំគ្នាឡើង
រួចទ្រង់ក៏បង្ខាំងសមុទ្រគាំងមួយកន្លែង
សូមឱ្យមនុស្សទាំងអស់ដែលនៅរស់កោតស្ញប់ស្ញែង
ព្រះមានឫទ្ធិក្រៃលែងគួរស្ញប់ស្ញែងកោតព្រះអង្គ
ដ្បិតពេលមានបន្ទូលអ្វីមកមូលមិនរេរង់
តាមបង្គាប់ព្រះអង្គសព្វអ្វីផងមានទាំងអស់
១០ទ្រង់បំបែកផែនការនៃប្រជាអសប្បុរស
កម្រោងការរបស់ជនទាំងនោះត្រូវរលាយ
១១ឯផែនការព្រះអង្គស្ថិតនៅគង់មិនអន្តរាយ
កម្រោងការទាំងឡាយមិនរលាយនៅស្ថិតស្ថេរ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ២៣,១១.១២

អាលេលូយ៉ា! អាលេលូយ៉ា!
ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​ណា​មាន​ឋានៈ​ធំ​ជាង​គេ ត្រូវ​ឱ្យ​អ្នក​នោះ​បម្រើ​អ្នក​រាល់​គ្នា។ អ្នក​ណា​លើក​តម្កើង​ខ្លួន
អ្នក​នោះ​នឹង​ត្រូវ​គេ​បន្ទាប​ចុះ។ រីឯ​អ្នក​ដែល​បន្ទាប​ខ្លួន នឹង​ត្រូវ​គេ​លើក​តម្កើង​វិញ»។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១៩,២៥-៣០

មាតា​ព្រះ‌យេស៊ូ ប្អូន​ស្រី​មាតា​ព្រះ‌អង្គ នាង​ម៉ារី​ជា​ភរិយា​លោក​ក្លូប៉ាស និង​នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដាឡាឈរ​ក្បែរ​ឈើ​ឆ្កាង​របស់​ព្រះ‌អង្គ។ ព្រះ‌យេស៊ូ​ឃើញ​មាតា ព្រម​ទាំង​សាវ័ក​ដែល​ព្រះ‌អង្គ​ស្រឡាញ់​នោះ​ឈរ​នៅ​ជិត ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​មាតា​ថា៖«អ្នក​អើយ! នេះ​ហើយ​កូន​របស់​អ្នក»។ បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​សាវ័ក​ថា៖«នេះ​ហើយ​ម្ដាយ​របស់​អ្នក»។ តាំង​ពី​ពេល​នោះ​មក សាវ័ក​នោះ​យក​គាត់​មក​នៅ​ជា​មួយ។ បន្ទាប់​មក ព្រះ‌យេស៊ូ​ជ្រាប​ថា ព្រះ‌អង្គ​បាន​បង្ហើយ​កិច្ច‌ការ​ទាំង​អស់​ចប់​សព្វ​គ្រប់ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖«ខ្ញុំ​ស្រេក​ទឹក» ដើម្បីឱ្យ​បាន​ស្រប​តាម​សេចក្ដី​គ្រប់​ប្រការដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ។ នៅ​ទី​នោះ មាន​ក្រឡ​មួយ​មាន​ទឹក​ខ្មេះ​ពេញ។ ពួក​ទាហាន​យក​សារាយ​ស្ងួត ជ្រលក់​ទឹក​ខ្មេះ​ជោក រួច​រុំ​នៅ​ចុង​ត្រែង​មួយ​ដើម រុញ​ទៅ​ដល់​ព្រះ‌ឱស្ឋ​របស់​ព្រះ‌អង្គ។ កាល​ព្រះ‌យេស៊ូ​សោយ​ទឹក​ខ្មេះ​ហើយ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖«ខ្ញុំ​បាន​សម្រេច​សព្វ​គ្រប់​អស់​ហើយ!»។ ព្រះ‌អង្គ​ក៏​ឱន​ព្រះ‌សិរសា​ចុះ ហើយ​ប្រគល់​វិញ្ញាណ​ទៅ។

​​

443 Views

Theme: Overlay by Kaira