អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃទី០៤ ខែសីហា
សន្ដយ៉ូហានម៉ារីវិយ៉ាណេជាបូជាចារ្យ
បុណ្យរម្លឹក
ពណ៌ស

លោកយ៉ូហានម៉ារីវិយ៉ាណេ (១៧៨៦-១៨៥៩) រៀនសូត្រមិនសូវបានពូកែ តែព្រះវិញ្ញាណដ៏បរិសុទ្ធបានប្រោសប្រទានព្រះអំណោយទានពិសេសឱ្យលោកចេះសម្រុះសម្រួលមនុស្សជាច្រើនជាមួយព្រះជាម្ចាស់ ហើយពូកែទំនាក់ទំនងគេផង ដោយធ្វើអគ្គសញ្ញាសូមព្រះជាម្ចាស់លើលែងទោស។ មារបៀតបៀនលោកជាខ្លាំង តែលោកចេះតែតស៊ូទ្រាំដោយចិត្តអង់អាចជានិច្ច ដើម្បីជួយសង្គ្រោះមនុស្សលោក។ លោកជាគំរូអស់បូជាចារ្យដែលទទួលមុខងារណែនាំគ្រីស្តបរិស័ទ។

បពិត្រព្រះជាម្ចាស់ដ៏មានតេជានុភាពសព្វប្រការ! ហើយដែលមានព្រះហឫទ័យសប្បុរសយ៉ាងក្រៃលែង! ព្រះអង្គបានប្រោសប្រទានឱ្យសន្តយ៉ូហានម៉ារីវិយ៉ាណេ ស៊ូប្តូរជិវិតដើម្បីណែនាំគ្រីស្តបរ័ទ និងសម្រុះសម្រួលគេឱ្យជានានឹងព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសប្រទានឱ្យយើងខ្ញុំមានចិត្តស្រឡាញ់បងប្អូនយ៉ាងខ្លាំង ដូចសន្តយ៉ូហានម៉ារីដែរ ដើម្បីឱ្យបងប្អូនទាំងនោះ ថ្វាយខ្លួនទៅព្រះគ្រីស្ត សូមប្រោសយើងខ្ញុំឱ្យទទួលសិរីរុងរឿងនៅស្ថានបរមសុខជាមួយគ្នាផង។

សូមថ្លែងព្រះគម្ពីរព្យាការីអេសេគីអែល អគ ៣,១៦-២១

លុះ​ប្រាំ​ពីរ​ថ្ងៃ​កន្លង​ផុត​ទៅ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ «កូន​មនុស្ស​អើយ! យើង​តែង‌តាំង​អ្នក​ឱ្យធ្វើ​ជា​អ្នក​យាម‌ល្បាត សម្រាប់​ពូជ‌ពង្ស​អ៊ីស្រា‌អែល។ កាល​ណា​អ្នក​ឮ​ពាក្យ​របស់​យើង ចូរ​យក​ទៅ​ថ្លែង​ប្រាប់​ពួក​គេ​ក្នុង​នាម​យើង​ផង។ ពេល​យើង​និយាយ​ទៅ​កាន់​មនុស្ស​អាក្រក់​ថា “អ្នក​នឹង​ត្រូវ​ស្លាប់!”។ ប្រសិន​បើ​អ្នក​មិន​ប្រាប់​គេ​ឱ្យ​ដឹង​ខ្លួន ប្រសិន​បើ​អ្នក​មិន​ទូន្មាន​គេ​ឱ្យ​ងាក​ចេញ​ពី​ផ្លូវ​អាក្រក់ ដើម្បី​បាន​រួច​ជីវិត​ទេ ជន​អាក្រក់​នោះ​ត្រូវ​ស្លាប់ព្រោះ​អំពើ​បាប​របស់​ខ្លួន តែ​យើង​នឹង​ដាក់​ទោស​អ្នក។ ផ្ទុយ​ទៅ​វិញ បើ​អ្នក​ទូន្មាន​មនុស្ស​អាក្រក់ តែ​គេ​មិន​ងាក​ចេញ​ពី​ផ្លូវ​អាក្រក់​របស់​ខ្លួន​ទេ ជន​អាក្រក់​នោះ​ត្រូវ​ស្លាប់ ព្រោះ​តែ​អំពើ​បាប​របស់​ខ្លួន រីឯ​អ្នក​វិញ អ្នក​នឹង​បាន​រួច​ជីវិត។ ប្រសិន​បើ​មនុស្ស​សុចរិត​ម្នាក់​ងាក​ចេញ​ពី​ផ្លូវ​សុចរិត​របស់​ខ្លួន ទៅ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត យើង​នឹង​ធ្វើ​ឱ្យគេ​ជំពប់​ជើង​ដួល ហើយ​គេ​នឹង​ស្លាប់​ពុំ‌ខាន។ គេ​នឹង​ត្រូវ​ស្លាប់ ព្រោះ​តែ​អំពើ​បាប​របស់​ខ្លួន ដោយ​អ្នក​មិន​បាន​ទូន្មាន​គេ។ គ្មាន​នរណា​នឹក​ឃើញ​អំពើ​សុចរិត​ដែល​អ្នក​នោះ​ធ្លាប់​ប្រព្រឹត្ត​ឡើយ តែ​យើង​នឹង​ដាក់​ទោស​អ្នក។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ្នក​ទូន្មាន​មនុស្ស​សុចរិតកុំ​ឱ្យ​ប្រព្រឹត្ត​អំពើ​បាប ហើយ​បើ​គេ​មិន​ប្រព្រឹត្ត​អំពើ​បាប​ទេ​នោះ គេ​នឹង​មាន​ជីវិត​ត​ទៅ​មុខ​ទៀត ព្រោះ​តែ​អ្នក​បាន​ទូន្មាន​គេ ចំណែក​ឯ​អ្នក​វិញ អ្នក​នឹង​បាន​រួច​ជីវិត»។

ទំនុកតម្កើងលេខ ១១៧ (១១៦),១-២ បទពាក្យ ៧

ឱ! ប្រជាជនទាំងឡាយអើយចូរសរសើរហើយលើកម្កើង
អស់ប្រជារាស្រ្តឆ្មៃឆ្មើងតម្កើងសិរីនៃព្រះអង្គ
ដ្បិតព្រះអង្គមានហឫទ័យករុណាប្រណីពេកកន្លង
សប្បុរសស្មោះស្ម័គ្រឥតមានហ្មងនឹងយើងរហូតតរៀងទៅ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៩,៣៥-១០,១

បន្ទាប់​មក ព្រះ‌យេស៊ូ​យាង​ទៅ​តាម​ក្រុង និង​តាម​ភូមិ​នា​នា ព្រះ‌អង្គ​បង្រៀន​អ្នក​ស្រុក​នៅ​ក្នុង​សាលា​ប្រជុំ ព្រម​ទាំង​ប្រកាស​ដំណឹង‌ល្អអំពី​ព្រះ‌រាជ្យ ហើយ​ប្រោស​អ្នក​ជំងឺ និង​អ្នក​ពិការ​គ្រប់​ប្រភេទ​ឱ្យ​ជា​ផង។ កាល​ព្រះ‌អង្គ​ទត​ឃើញ​មហា‌ជន ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​អាណិត‌អាសូរ​គេ​ពន់‌ពេក​ណាស់ ព្រោះ​អ្នក​ទាំង​នោះ​អស់​កម្លាំង​ល្វើយ ធ្លាក់​ទឹក​ចិត្ត ប្រៀប​បី​ដូច​ជា​ចៀម​ដែល​គ្មាន​គង្វាល​ថែ‌ទាំ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ពួក​សាវ័ក​ថា៖«ស្រូវ​ដែល​ត្រូវ​ច្រូត​មាន​ច្រើន​ណាស់ តែ​អ្នក​ច្រូត​មាន​តិច​ពេក។ ហេតុ​នេះ ចូរ​អង្វរ​ម្ចាស់​ស្រែឱ្យ​ចាត់​អ្នក​ច្រូត​មក​ក្នុង​ស្រែ​របស់​លោក»។ ព្រះ‌យេស៊ូ​ត្រាស់‌ហៅ​សាវ័ក​ទាំង​ដប់‌ពីរ​រូប​មក ព្រះ‌អង្គ​ប្រទានឱ្យគេ​មាន​អំណាច​ដេញ​ខ្មោច ព្រម​ទាំង​មាន​អំណាច​ប្រោស​អ្នក​ជំងឺ​គ្រប់​យ៉ាង និង​អ្នក​ពិការ​គ្រប់​ប្រភេទឱ្យជា​ផង។

បពិត្រព្រះជាម្ចាស់ប្រកបដោយតេជានុភាពសព្វប្រការ ហើយដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច! សូមទ្រង់ព្រះមេត្តាចាត់ព្រះវិញ្ញាណដ៏វិសុទ្ធឱ្យយាងមកញុំាតង្វាយទាំងនេះ។ សូមទ្រង់ព្រះមេត្តាប្រោសប្រទានឱ្យយើងខ្ញុំចូលរួមថ្វាយអភិបូជាដ៏ប្រសើរនេះ ដោយមានទាំងកាយទាំងចិត្តបរិសុទ្ធផង។

បពិត្រព្រះជាម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមអរព្រះគុណព្រះអង្គដែលបានប្រទានព្រះកាយព្រះគ្រីស្តឱ្យយើងខ្ញុំ ព្រះកាយនេះពិតជាកម្លាំងដែលបានប្រោសឱ្យសន្តយ៉ូហានម៉ារីអាចស៊ូទ្រាំទុក្ខលំបាកគ្រប់យ៉ាង។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យកាន់តែវិសុទ្ធឡើងៗ​ផង។

139 Views

Theme: Overlay by Kaira