អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃទី០៣ ខែមិថុនា
សន្ដឆាល ល្វង់ហ្គា និងសហជីវិន
ជាមរណសាក្សី នៅយូហ្គាន់ដា

បុណ្យរម្លឹក
ពណ៌ក្រហម

នៅថ្ងៃ៣ ខែមិថុនា ១៨៨៦ ស្តេចត្រាញ់ម្នាក់នៅស្រុកយូហ្គាន់ដា (ទ្វីបអាហ្វ្រិក) ធ្វើទារុណកម្មគ្រីស្តបរិស័ជាតិយូហ្គាន់ដា ២២នាក់។ ពេលគេកំពុងដុតទាំងរស់ អ្នកទាំងនោះនៅតែអធិដ្ឋាន និងច្រៀងលើកតម្កើងព្រះជាម្ចាស់

សូមថ្លែងព្រះគម្ពីរម៉ាកាបាយទី២ ២មបា ៧,១-២.៩-១៤

មាន​គ្រា​មួយ​នោះ គេ​ចាប់​ស្ត្រី​ម្នាក់ និង​កូន​ទាំង​ប្រាំពីរ​នាក់​របស់​គាត់។ ព្រះ‌បាទ​អន់ចូគូស​បញ្ជា​ឱ្យ​គេ​យក​អ្នក​ទាំង​នោះ​ទៅ​វាយ​នឹង​រំពាត់​ខ្សែ​តី បង្ខំ​ឱ្យ​បរិភោគ​សាច់​ជ្រូកដែល​វិន័យ​ហាម​បរិភោគ។ កូន​ម្នាក់​បាន​ទូល​ស្តេចក្នុង​នាម​បង‌ប្អូន​ទាំង​ប្រាំពីរ​នាក់​ថា៖ «តើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ​ចង់​ដឹង​អ្វី​ពី​ទូល​បង្គំ​យើង​ខ្ញុំ? ទូល​បង្គំ​យើង​ខ្ញុំ​ស៊ូ​ស្លាប់ ប្រសើរ​ជាង​ប្រព្រឹត្ត​ល្មើស​នឹង​វិន័យ​របស់​ដូន‌តា»។ កាល​ជិត​ផុត​ដង្ហើម គាត់​ទូល​ស្តេច​ថា៖ «ព្រះ‌ករុណា​ជា​ស្តេច​ពាល! ព្រះ‌ករុណា​ប្រហារ​ជីវិត​ទូល​បង្គំ​យើង​ខ្ញុំ​នៅ​ពេល​នេះ តែ​ព្រះ‌មហា​ក្សត្រ​នៃ​ពិភព‌លោកនឹង​ប្រោស​យើង​ឱ្យ​រស់​ឡើង​វិញ មាន​ជីវិត​អស់​កល្ប‌ជានិច្ច ព្រោះ​ទូល​បង្គំ​យើង​ខ្ញុំ​ស៊ូ​ស្លាប់ដើម្បី​គោរព​វិន័យ​របស់​ព្រះ‌អង្គ»។ បន្ទាប់​មក គេ​យក​កូន​ទីបី​ទៅ​ធ្វើ​ទារុណ​កម្ម​ទៀត។ ពេល​ពេជ្ឈ​ឃាដ​បញ្ជា​ឱ្យ​លៀន​អណ្តាត គាត់​ក៏​ធ្វើ​តាម​ភ្លាម និង​ហុច​ដៃ​ឱ្យ​គេ​កាត់​ដោយ​មិន​ញញើត។ គាត់​ប្រកាស​យ៉ាង​ម៉ឺង​ម៉ាត់​ថា៖ «ខ្ញុំ​ទទួល​អវៈ​យវៈ​ទាំង​នេះ​ពី​ព្រះ‌អម្ចាស់​មក ខ្ញុំ​សុខ​ចិត្ត​លះ​បង់​អវៈ​យវៈ​នេះ ដោយ​គោរព​វិន័យ​ព្រះ‌អង្គ! ខ្ញុំ​សង្ឃឹម​ថា ព្រះ‌អង្គ​មុខ​ជា​ប្រទាន​អាវៈ​យវៈ​ទាំង​នេះឱ្យ​ខ្ញុំ​វិញ​មិន​ខាន»។ ព្រះ‌រាជា និង​រាជ‌បរិពារ​ទាំង​អស់​ងឿង​ឆ្ងល់​យ៉ាង​ខ្លាំង ដោយ​ឃើញ​យុវ‌បុរស​នេះមាន​ចិត្ត​ក្លាហាន មិន​ខ្លាច​ឈឺ​ចុក​ចាប់​ដូច្នេះ។ កាល​យុវ‌បុរស​នោះ​បាត់​បង់​ជីវិត​ទៅ គេ​ក៏​នាំ​កូន​ទីបួន​មក​ធ្វើ​ទារុណ​កម្ម​យ៉ាង​ឃោរ​ឃៅដូច​បងៗ​ដែរ។ ពេល​ជិត​ផុត​ដង្ហើម យុវ‌បុរស​នោះ​ប្រកាស​ថា៖ «ស៊ូ​ស្លាប់​ដោយ​ដៃ​មនុស្ស ប្រសើរ​ជាង​រស់​នៅ​តទៅ​ទៀត ទូល​បង្គំ​យើង​ខ្ញុំ​រង់​ចាំ​ព្រះ‌ជាម្ចាស់​ប្រោស​យើង​ឱ្យ​រស់​ឡើង​វិញ ស្រប​តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ។ រីឯ​ព្រះ‌ករុណា​វិញមិន​រស់​ឡើង​វិញ​ទេ!»។

ទំនុកតម្កើងលេខ ១២៤(១២៣), ២-៥.៧-៨ បទពាក្យ ៧

ប្រសិនបើគ្មានព្រះអម្ចាស់នៅខាងយើងនោះគ្រប់វេលា
ពេលណាសត្រូវលើកគ្នីគ្នាសម្រុកពុះពារវាយលើយើង
ពេលណាគេមានកំហឹងខ្លាំងគេមកប្រឆាំងយើងនឹងប៉ើង
គេនឹងត្របាក់លេបដូចភ្លើងមិនឱ្យពួកយើងសុខសាន្តឡើយ
យើងនឹងលិចលង់ក្នុងសមុទ្រភិតភ័យតក់ស្លុតឥតមានស្បើយ
ទឹកហូរនាំយើងគ្មានកោះត្រើយទៅកាន់ទីឆ្ងាយគ្មានគោលដៅ
ពេលយើងកំពុងអស់កម្លាំងមានទឹកកួចខ្លាំងពន្លិចទៅ
ដល់បាតជលសាដ៏សែនជ្រៅជីវិតយើងត្រូវលង់ក្សិណក្ស័យ
យើងរួចជីវិតដូចបក្សីគេចផុតពីដៃព្រានព្រៃហើយ
គឺលប់ធ្លុះធ្លាយគ្មានសល់ឡើយយើងបានធូរស្បើយរស់ជីវ៉ា
ព្រះអម្ចាស់បានសង្គ្រោះយើងដោយព្រះនាមថ្កើងមានចេស្តា
គឺព្រះអង្គដែលមានមេត្តាបង្កើតវេហា និងផែនដី

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១២,២៥

អាលេលូយ៉ា! អាលេលូយ៉ា!
អ្នក​ណា​ស្រឡាញ់​ជីវិត​របស់​ខ្លួន អ្នក​នោះ​នឹង​បាត់‌បង់​ជីវិត​ទៅ រីឯ​អ្នក​ដែល​មិន​ជំពាក់​ចិត្ត​នឹង​ជីវិត​របស់​ខ្លួន ក្នុង​ពិភព‌លោក​នេះ​ទេ នឹង​រក្សា​ជីវិត​ខ្លួន​ឱ្យ​នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១២,២៤-២៦

ខ្ញុំ​សុំ​ប្រាប់​ឱ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា គ្រាប់​ស្រូវ​ធ្លាក់​ដល់​ដីហើយ បើ​មិន​ងាប់​ទេ គ្រាប់​នោះ​នៅ​តែ​មួយ​ដដែល។ ផ្ទុយ​ទៅ​វិញ បើ​គ្រាប់​ស្រូវ​នោះ​ងាប់ វា​នឹង​បង្កើត​ផល​បាន​ច្រើន។ អ្នក​ណា​ស្រឡាញ់​ជីវិត​របស់​ខ្លួន អ្នក​នោះ​នឹង​បាត់‌បង់​ជីវិត​ទៅ រីឯ​អ្នក​ដែល​មិន​ជំពាក់​ចិត្ត​នឹង​ជីវិត​របស់​ខ្លួនក្នុង​ពិភព‌លោក​នេះ​ទេ នឹង​រក្សា​ជីវិត​ខ្លួន​ឱ្យ​នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច។ បើ​អ្នក​ណា​ចង់​បម្រើ​ខ្ញុំ អ្នក​នោះ​ត្រូវ​មក​តាម​ខ្ញុំ ខ្ញុំ​នៅ​ទី​ណា អ្នក​បម្រើ​របស់​ខ្ញុំ​ក៏​នឹង​នៅ​ទី​នោះ​ដែរ។ បើ​អ្នក​ណា​បម្រើ​ខ្ញុំ ព្រះ‌បិតា​នឹង​លើក​កិត្តិ‌យស​អ្នក​នោះ»។

1,226 Views

Theme: Overlay by Kaira