- ព្រហ - ស - រដូវបុណ្យចម្លង
- ស - សន្ដយ៉ូសែប ជាពលករ
- សុក្រ - ស - រដូវបុណ្យចម្លង
- ស - សន្ដអាថាណាស ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- សៅរ៍ - ស - រដូវបុណ្យចម្លង
- ក្រហម - សន្ដភីលីព និងសន្ដយ៉ាកុបជាគ្រីស្ដទូត - អាទិត្យ - ស - ថ្ងៃអាទិត្យទី៣ ក្នុងរដូវបុណ្យចម្លង
- ចន្ទ - ស - រដូវបុណ្យចម្លង
- អង្គារ - ស - រដូវបុណ្យចម្លង
- ពុធ - ស - រដូវបុណ្យចម្លង
- ព្រហ - ស - រដូវបុណ្យចម្លង
- សុក្រ - ស - រដូវបុណ្យចម្លង
- សៅរ៍ - ស - រដូវបុណ្យចម្លង
- អាទិត្យ - ស - ថ្ងៃអាទិត្យទី៤ ក្នុងរដូវបុណ្យចម្លង
- ចន្ទ - ស - រដូវបុណ្យចម្លង
- ស - សន្ដណេរ៉េ និងសន្ដអាគីឡេ
- ក្រហម - ឬសន្ដប៉ង់ក្រាស ជាមរណសាក្សី
- អង្គារ - ស - រដូវបុណ្យចម្លង
- ស - ព្រះនាងម៉ារីនៅហ្វាទីម៉ា - ពុធ - ស - រដូវបុណ្យចម្លង
- ក្រហម - សន្ដម៉ាធីយ៉ាស ជាគ្រីស្ដទូត
- ព្រហ - ស - រដូវបុណ្យចម្លង
- សុក្រ - ស - រដូវបុណ្យចម្លង
- សៅរ៍ - ស - រដូវបុណ្យចម្លង
- អាទិត្យ - ស - ថ្ងៃអាទិត្យទី៥ ក្នុងរដូវបុណ្យចម្លង
- ក្រហម - សន្ដយ៉ូហានទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី
- ចន្ទ - ស - រដូវបុណ្យចម្លង
- អង្គារ - ស - រដូវបុណ្យចម្លង
- ស - សន្ដប៊ែរណាដាំ នៅស៊ីយែនជាបូជាចារ្យ - ពុធ - ស - រដូវបុណ្យចម្លង
- ក្រហម - សន្ដគ្រីស្ដូហ្វ័រ ម៉ាហ្គាលែន ជាបូជាចារ្យ និងសហការី ជាមរណសាក្សីនៅម៉ិចស៊ិក
- ព្រហ - ស - រដូវបុណ្យចម្លង
- ស - សន្ដីរីតា នៅកាស៊ីយ៉ា ជាបព្វជិតា
- សុក្រ - ស - រដូវបុណ្យចម្លង
- សៅរ៍ - ស - រដូវបុណ្យចម្លង
- អាទិត្យ - ស - ថ្ងៃអាទិត្យទី៦ ក្នុងរដូវបុណ្យចម្លង
- ចន្ទ - ស - រដូវបុណ្យចម្លង
- ស - សន្ដហ្វីលីព នេរី ជាបូជាចារ្យ
- អង្គារ - ស - រដូវបុណ្យចម្លង
- ស - សន្ដអូគូស្ដាំង នីកាល់បេរី ជាអភិបាលព្រះសហគមន៍
- ពុធ - ស - រដូវបុណ្យចម្លង
- ព្រហ - ស - រដូវបុណ្យចម្លង
- ស - សន្ដប៉ូលទី៦ ជាសម្ដេប៉ាប
- សុក្រ - ស - រដូវបុណ្យចម្លង
- សៅរ៍ - ស - រដូវបុណ្យចម្លង
- ស - ការសួរសុខទុក្ខរបស់ព្រះនាងព្រហ្មចារិនីម៉ារី
- អាទិត្យ - ស - បុណ្យព្រះអម្ចាស់យេស៊ូយាងឡើងស្ថានបរមសុខ
- ក្រហម - សន្ដយ៉ូស្ដាំង ជាមរណសាក្សី
- ចន្ទ - ស - រដូវបុណ្យចម្លង
- ក្រហម - សន្ដម៉ាសេឡាំង និងសន្ដសិលា ជាមរណសាក្សី
- អង្គារ - ស - រដូវបុណ្យចម្លង
- ក្រហម - សន្ដឆាលល្វង់ហ្គា និងសហជីវិន ជាមរណសាក្សីនៅយូហ្គាន់ដា - ពុធ - ស - រដូវបុណ្យចម្លង
- ព្រហ - ស - រដូវបុណ្យចម្លង
- ក្រហម - សន្ដបូនីហ្វាស ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- សុក្រ - ស - រដូវបុណ្យចម្លង
- ស - សន្ដណ័រប៊ែរ ជាអភិបាលព្រះសហគមន៍
- សៅរ៍ - ស - រដូវបុណ្យចម្លង
- អាទិត្យ - ស - បុណ្យលើកតម្កើងព្រះវិញ្ញាណយាងមក
- ចន្ទ - ស - រដូវបុណ្យចម្លង
- ស - ព្រះនាងព្រហ្មចារិនីម៉ារី ជាមាតានៃព្រះសហគមន៍
- ស - ឬសន្ដអេប្រែម ជាឧបដ្ឋាក និងជាគ្រូបាធ្យាយ
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ក្រហម - សន្ដបារណាបាស ជាគ្រីស្ដទូត
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដអន់តន នៅប៉ាឌូជាបូជាចារ្យ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - ស - បុណ្យលើកតម្កើងព្រះត្រៃឯក (អាទិត្យទី១១ ក្នុងរដូវធម្មតា)
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដរ៉ូមូអាល ជាចៅអធិការ
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដលូអ៊ីសហ្គូនហ្សាក ជាបព្វជិត
- អាទិត្យ - ស - បុណ្យលើកតម្កើងព្រះកាយ និងព្រះលោហិតព្រះយេស៊ូគ្រីស្ដ
(អាទិត្យទី១២ ក្នុងរដូវធម្មតា)
- ស - ឬសន្ដប៉ូឡាំងនៅណុល
- ស - ឬសន្ដយ៉ូហាន ហ្វីសែរជាអភិបាលព្រះសហគមន៍ និងសន្ដថូម៉ាស ម៉ូរ ជាមរណសាក្សី - ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ស - កំណើតសន្ដយ៉ូហានបាទីស្ដ
- ពុធ - បៃតង - ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ស - បុណ្យព្រះហឫទ័យមេត្ដាករុណារបស់ព្រះយេស៊ូ
- ស - ឬសន្ដស៊ីរីល នៅក្រុងអាឡិចសង់ឌ្រី ជាអភិបាល និងជាគ្រូបាធ្យាយ
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- ស - បុណ្យគោរពព្រះបេះដូដ៏និម្មលរបស់ព្រះនាងម៉ារី
- ក្រហម - សន្ដអ៊ីរេណេជាអភិបាល និងជាមរណសាក្សី
- អាទិត្យ - ក្រហម - សន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត (អាទិត្យទី១៣ ក្នុងរដូវធម្មតា)
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- ក្រហម - ឬមរណសាក្សីដើមដំបូងនៅព្រះសហគមន៍ក្រុងរ៉ូម
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- ក្រហម - សន្ដថូម៉ាស ជាគ្រីស្ដទូត - សុក្រ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដីអេលីសាបិត នៅព័រទុយហ្គាល - សៅរ៍ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដអន់ទន ម៉ារីសាក្ការីយ៉ា ជាបូជាចារ្យ
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៤ ក្នុងរដូវធម្មតា
- ស - សន្ដីម៉ារីកូរែទី ជាព្រហ្មចារិនី និងជាមរណសាក្សី - ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ក្រហម - សន្ដអូហ្គូស្ទីនហ្សាវរុង ជាបូជាចារ្យ ព្រមទាំងសហជីវិនជាមរណសាក្សី
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដបេណេឌិកតូ ជាចៅអធិការ
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៥ ក្នុងរដូវធម្មតា
-ស- សន្ដហង់រី
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដកាមីលនៅភូមិលេលីស៍ ជាបូជាចារ្យ
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដបូណាវិនទួរ ជាអភិបាល និងជាគ្រូបាធ្យាយព្រះសហគមន៍
- ពុធ - បៃតង - ថ្ងៃធម្មតា
- ស - ព្រះនាងម៉ារីនៅលើភ្នំការមែល
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៦ ក្នុងរដូវធម្មតា
- ស - សន្ដអាប៉ូលីណែរ ជាអភិបាល និងជាមរណសាក្សី
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដឡូរង់ នៅទីក្រុងប្រិនឌីស៊ី ជាបូជាចារ្យ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដីម៉ារីម៉ាដាឡា ជាទូតរបស់គ្រីស្ដទូត
- ពុធ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដីប្រ៊ីហ្សីត ជាបព្វជិតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដសាបែលម៉ាកឃ្លូវជាបូជាចារ្យ
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ក្រហម - សន្ដយ៉ាកុបជាគ្រីស្ដទូត
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដីហាណ្ណា និងសន្ដយ៉ូហាគីម ជាមាតាបិតារបស់ព្រះនាងម៉ារី
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៧ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដីម៉ាថា សន្ដីម៉ារី និងសន្ដឡាសា - ពុធ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដសិលាគ្រីសូឡូក ជាអភិបាល និងជាគ្រូបាធ្យាយ
- ព្រហ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដអ៊ីញ៉ាស នៅឡូយ៉ូឡា ជាបូជាចារ្យ
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដអាលហ្វងសូម៉ារី នៅលីកូរី ជាអភិបាល និងជាគ្រូបាធ្យាយ - សៅរ៍ - បៃតង - ថ្ងៃធម្មតា
- ស - ឬសន្ដអឺស៊ែប នៅវែរសេលី ជាអភិបាលព្រះសហគមន៍
- ស - ឬសន្ដសិលាហ្សូលីយ៉ាំងអេម៉ារ ជាបូជាចារ្យ
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៨ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដយ៉ូហានម៉ារីវីយ៉ាណេជាបូជាចារ្យ
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ស - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកា សន្ដីម៉ារី
- ពុធ - បៃតង - ថ្ងៃធម្មតា
- ស - ព្រះអម្ចាស់សម្ដែងរូបកាយដ៏អស្ចារ្យ
- ព្រហ - បៃតង - ថ្ងៃធម្មតា
- ក្រហម - ឬសន្ដស៊ីស្ដទី២ ជាសម្ដេចប៉ាប និងសហការីជាមរណសាក្សី
- ស - ឬសន្ដកាយេតាំង ជាបូជាចារ្យ
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដដូមីនិក ជាបូជាចារ្យ
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- ក្រហម - ឬសន្ដីតេរេសាបេណេឌិកនៃព្រះឈើឆ្កាង ជាព្រហ្មចារិនី និងជាមរណសាក្សី
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៩ ក្នុងរដូវធម្មតា
- ក្រហម - សន្ដឡូរង់ ជាឧបដ្ឋាក និងជាមរណសាក្សី
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដីក្លារ៉ា ជាព្រហ្មចារិនី
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដីយ៉ូហាណា ហ្វ្រង់ស័រដឺហ្សង់តាលជាបព្វជិតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ក្រហម - សន្ដប៉ុងស្យាង ជាសម្ដេចប៉ាប និងសន្ដហ៊ីប៉ូលីតជាបូជាចារ្យ និងជាមរណសាក្សី
- ព្រហ - បៃតង - ថ្ងៃធម្មតា
- ក្រហម - សន្ដម៉ាកស៊ីមីលីយាង ម៉ារីកូលបេជាបូជាចារ្យ និងជាមរណសាក្សី
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ស - ព្រះអម្ចាស់លើកព្រះនាងម៉ារីឡើងស្ថានបរមសុខ
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- ស - ឬសន្ដស្ទេផាន នៅប្រទេសហុងគ្រី
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី២០ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ស - ឬសន្ដយ៉ូហានអឺដជាបូជាចារ្យ
- ពុធ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដប៊ែរណា ជាចៅអធិការ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ព្រហ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដពីយូសទី១០ ជាសម្ដេចប៉ាប
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ស - ព្រះនាងម៉ារី ជាព្រះមហាក្សត្រីយានី
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- ស - ឬសន្ដីរ៉ូស នៅក្រុងលីម៉ាជាព្រហ្មចារិនី
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី២១ ក្នុងរដូវធម្មតា
- ស - សន្ដបារថូឡូមេ ជាគ្រីស្ដទូត
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- ស - ឬសន្ដលូអ៊ីស ជាមហាក្សត្រប្រទេសបារាំង
- ស - ឬសន្ដយ៉ូសែបនៅកាឡាសង់ ជាបូជាចារ្យ
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដីម៉ូនិក
- ព្រហ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដអូគូស្ដាំង ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ស - ទុក្ខលំបាករបស់សន្ដយ៉ូហានបាទីស្ដ
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី២២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដហ្គ្រេហ្គ័រដ៏ប្រសើរឧត្ដម ជាសម្ដេចប៉ាប និងជាគ្រូបាធ្យាយ - ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដីតេរេសា នៅកាល់គុតា ជាព្រហ្មចារិនី និងជាអ្នកបង្កើតក្រុមគ្រួសារសាសនទូតមេត្ដាករុណា - សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី ២៣ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- ស - ថ្ងៃកំណើតព្រះនាងព្រហ្មចារិនីម៉ារី
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ស - ឬសន្ដសិលាក្លាវេ ជាបូជាចារ្យ
- ពុធ - បៃតង - ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ស - ឬព្រះនាមដ៏វិសុទ្ធរបស់នាងម៉ារី
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដយ៉ូហានគ្រីសូស្ដូម ជាអភិបាល និងជាគ្រូបាធ្យាយ
- អាទិត្យ - ក្រហម - បុណ្យលើកតម្កើងព្រះឈើឆ្កាង
- បៃតង - ថ្ងៃអាទិត្យទី ២៤ ក្នុងរដូវធម្មតា - ចន្ទ - បៃតង - ថ្ងៃធម្មតា
- ក្រហម - ព្រះនាងព្រហ្មចារិនីម៉ារីរងទុក្ខលំបាក
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ក្រហម - សន្ដគ័រណី ជាសម្ដេចប៉ាប សន្ដីស៊ីព្រីយ៉ាំង ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- ពុធ - បៃតង - ថ្ងៃធម្មតា
- ស - ឬសន្ដរ៉ូប៊ែរបេឡាម៉ាំងជាអភិបាល និងជាគ្រូបាធ្យាយ
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ក្រហម - សន្ដហ្សង់វីយេ ជាអភិបាល និងជាមរណសាក្សី
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- ក្រហម - សន្ដអន់ដ្រេគីមថេហ្គុន ជាបូជាចារ្យ និងសន្ដប៉ូលជុងហាសាង ព្រមទាំងសហជីវិន ជាមរណសាក្សីនៅប្រទេសកូរ៉េ
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី ២៥ ក្នុងរដូវធម្មតា
- ស - សន្ដម៉ាថាយ ជាគ្រីស្ដទូត និងជាអ្នកនិពន្ធគម្ពីរដំណឹងល្អ
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ពិធីបុណ្យភ្ជុំបិណ្ឌ) - អង្គារ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដពីយ៉ូ ជាបូជាចារ្យ នៅក្រុងពៀត្រេលជីណា (ពិធីបុណ្យភ្ជុំបិណ្ឌ)
- ពុធ - បៃតង - ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ក្រហម - ឬសន្ដកូស្មា និងសន្ដដាម៉ីយ៉ាំង ជាមរណសាក្សី
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដវ៉ាំងសង់ដឺប៉ូល ជាបូជាចារ្យ
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី២៦ ក្នុងរដូវធម្មតា
- ស - ឬសន្ដវិនហ្សេសឡាយ
- ក្រហម - ឬសន្ដឡូរ៉ង់ រូអ៊ីស និងសហការីជាមរណសាក្សី
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដមីកាអែល កាព្រីអែល និងរ៉ាហ្វាអែល ជាអគ្គទេវទូត
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដយេរ៉ូម ជាបូជាចារ្យ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ពុធ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយ - ព្រហ - បៃតង - ថ្ងៃធម្មតា
- ស - ទេវទូតអ្នកការពារដ៏វិសុទ្ធ
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដហ្វ្រង់ស្វ័រ នៅអាស៊ីស៊ី
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី២៧ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- ស - ឬសន្ដប្រ៊ុយណូ ជាបូជាចារ្យ
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ស - ព្រះនាងព្រហ្មចារិនីម៉ារីតាមមាលា (សូត្រផ្គាំ)
- ពុធ - បៃតង - ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- ក្រហម - ឬសន្ដដឺនីស ជាអភិបាល និងសហជីវិន ជាមរណសាក្សី
- ស - ឬសន្ដយ៉ូហាន លេអូណាឌី ជាបូជាចារ្យ
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- ស - ឬសន្ដយ៉ូហានទី២៣ ជាសម្ដេចប៉ាប
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី២៨ ក្នុងរដូវធម្មតា
- ស - សន្ដកាឡូ អាគូទីស
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ក្រហម - ឬសន្ដកាលីទូស ជាសម្ដេចប៉ាប និងជាមរណសាក្សី
- ពុធ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដីតេរេសានៃព្រះយេស៊ូ ជាព្រហ្មចារិនីនៅក្រុងអាវីឡា និងជាគ្រូបាធ្យាយ
- ព្រហ - បៃតង - ថ្ងៃធម្មតា
- ស - ឬសន្ដីហេដវីគ ជាបព្វជិតា
- ស - សន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ក្រហម - សន្ដអ៊ីញ៉ាស នៅក្រុងអន់ទីយ៉ូក ជាអភិបាល និងជាមរណសាក្សី
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- ក្រហម - សន្ដលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី២៩ ក្នុងរដូវធម្មតា
- ក្រហម - ឬសន្ដយ៉ូហាន ដឺ ប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងជាមរណសាក្សី
- ស - ឬសន្ដប៉ូលនៃព្រះឈើឆ្កាង ជាបូជាចារ្យ - ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
- ព្រហ - បៃតង - ថ្ងៃធម្មតា
- ស - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ស - ឬសន្ដអន់តូនី ម៉ារីក្លារេជាអភិបាលព្រះសហគមន៍
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី៣០ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដាជាគ្រីស្ដទូត
- ពុធ - បៃតង - ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- ស - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ - អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី៣១ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- ស - ឬសន្ដម៉ាតាំង ដេប៉ូរេស ជាបព្វជិត
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
- ពុធ - បៃតង - ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី៣២ ក្នុងរដូវធម្មតា
(បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់) - ចន្ទ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដឡេអូ ជាជនដ៏ប្រសើរឧត្ដម ជាសម្ដេចប៉ាប និងជាគ្រូបាធ្យាយ
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដម៉ាតាំង ជាអភិបាលនៅក្រុងទួរ
- ពុធ - បៃតង - ថ្ងៃធម្មតា
- ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- ស - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដម ជាអភិបាល និងជាគ្រូបាធ្យាយ
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី៣៣ ក្នុងរដូវធម្មតា
(ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដីហ្សេទ្រូដ ជាព្រហ្មចារិនី) - ចន្ទ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដីអេលីសាប៊ែត នៅហុងគ្រឺជាបព្វជិតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ស - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកា សន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
- ពុធ - បៃតង - ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ស - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- ក្រហម - សន្ដីសេស៊ីល ជាព្រហ្មចារិនី និងជាមរណសាក្សី
- - ក្រហម - ព្រះអម្ចាស់យេស៊ូគ្រីស្ដ ជាព្រះមហាក្សត្រនៃពិភពលោក
(ឬសន្ដក្លេម៉ង់ទី១ ជាំសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ ជាចៅអធិការ) - ចន្ទ - បៃតង - ថ្ងៃធម្មតា
- ក្រហម - សន្ដអន់ដ្រេ យុងឡាក់ ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ក្រហម - ឬសន្ដីកាតារីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
- ពុធ - បៃតង - ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - ស្វាយ - ថ្ងៃអាទិត្យទី០១ ក្នុងរដូវរង់ចាំ (ចូលឆ្នាំ «ក»)
- ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត

សន្តហ្រ្គេហ្គ័រ ដ៏ប្រសើរឧត្តម ជា
សម្តេចប៉ាប និងជាគ្រូបាធ្យាយ
នៃព្រះសហគមន៍
លោកហ្គ្រេហ្គ័រ (៥៤០-៦០៤) ជាអភិបាលក្រុងរ៉ូម។ លោកសូមលាមុខតំណែងទៅបួសក្នុងអារាមដែលលោកបានតែងតាំង។ តែសម្តេចប៉ាបសូមឱ្យលោកធ្វើទូតទៅក្រុងកុងស្ដាំងទីណូប្ល។ ក្រុមបូជាចារ្យបោះឆ្នោតជ្រើសរើសលោកធ្វើជាសម្តេចប៉ាបនៅឆ្នាំ ៥៩០។ លោកបម្រើព្រះសហគមន៍អស់ពីសម្ថភាព គឺលោកចាត់សាសនទូតទៅប្រទេសអង់គ្លេស ចាត់ចែងក្បួនពិធីបុណ្យនៅក្រុងរ៉ូមឱ្យមានបទចម្រៀងពិរោះ។ លោកនិពន្ធសៀវភៅជាច្រើនក្នុងគោលបំណងបកស្រាយគម្ពីរ ទាំងនឹកសញ្ចឹងគិតពីអត្ថន័យផង។ លោកបៀនប្រដៅគ្រីស្តបរិស័ទទាំងអស់ឱ្យរស់តាមដំបូន្មានរបស់ព្រះយេស៊ូ ព្រមទាំងដាស់តឿនអ្នកណែនាំព្រះសហគមន៍ឱ្យយកចិត្តទុកដាក់នឹងមនុស្សដែលព្រះជាម្ចាស់បានផ្ញើឱ្យគេនោះ។
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះជាម្ចាស់ជាព្រះបិតា! ព្រះអង្គតែងថែរក្សាប្រជាជនព្រះអង្គ និងណែនាំព្រះសហគមន៍ដោយព្រះហឫទ័យសប្បុរស។ សូមទ្រង់ព្រះមេត្តាទទួលពាក្យអង្វររបស់សន្តហ្គ្រេហ្គ័រ និងសូមប្រទានឱ្យព្រះវិញ្ញាណដែលផ្តល់ប្រាជ្ញាឱ្យអស់លោកមានភារកិច្ចណែនាំ ព្រះសហគមន៍ផង។ សូមប្រោសប្រទានឱ្យព្រះសហគមន៍នៅគ្រប់ប្រទេស និងជាពិសេសនៅកម្ពុជាចម្រើនឡើងតាមព្រះហឫទ័យព្រះអង្គ។
សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទនៅក្រុងរ៉ូម រម ១,១-៧
បងប្អូនជាទីស្រឡាញ់!
ខ្ញុំ ប៉ូល ជាអ្នកបម្រើរបស់ព្រះគ្រីស្ដយេស៊ូ ព្រះជាម្ចាស់បានត្រាស់ហៅខ្ញុំ ឱ្យធ្វើជាគ្រីស្ដទូត និងជ្រើសរើសខ្ញុំឱ្យប្រកាសដំណឹងល្អរបស់ព្រះអង្គ។ ដំណឹងល្អនេះ ព្រះជាម្ចាស់បានសន្យាទុកជាមុនក្នុងព្រះគម្ពីរ តាមរយៈពួកព្យាការីរបស់ព្រះអង្គ ស្ដីអំពីព្រះបុត្រារបស់ព្រះអង្គ។ បើគិតតាមមនុស្ស ព្រះបុត្រាប្រសូតមកក្នុងព្រះរាជវង្សរបស់ព្រះបាទដាវីឌ តែបើគិតតាមព្រះវិញ្ញាណដែលផ្ដល់ឱ្យមនុស្សបានវិសុទ្ធវិញព្រះជាម្ចាស់បានតែងតាំងព្រះអង្គជាព្រះបុត្រាប្រកបដោយឫទ្ធានុភាព ដោយប្រោសព្រះអង្គឱ្យមានព្រះជន្មរស់ឡើងវិញ។ តាមរយៈព្រះបុត្រា គឺព្រះយេស៊ូគ្រីស្ដជាអម្ចាស់នៃយើង ព្រះជាម្ចាស់បានប្រណីសន្ដោសយើង និងប្រទានឱ្យយើងមានមុខងារជាគ្រីស្ដទូត ដើម្បីនាំជាតិសាសន៍ទាំងអស់ប្រតិបត្តិតាមជំនឿ សម្រាប់លើកតម្កើងព្រះនាមព្រះអង្គ។ បងប្អូនដែលព្រះយេស៊ូគ្រីស្ដបានត្រាស់ហៅ ក៏នៅក្នុងចំណោមជាតិសាសន៍ទាំងនោះដែរ។ សូមជម្រាបមកបងប្អូនទាំងអស់នៅក្រុងរ៉ូម ជាអ្នកដែលព្រះជាម្ចាស់ស្រឡាញ់ និងត្រាស់ហៅឱ្យធ្វើជាប្រជាជនដ៏វិសុទ្ធ។ សូមព្រះជាម្ចាស់ជាព្រះបិតារបស់យើង និងព្រះយេស៊ូគ្រីស្ដជាអម្ចាស់ប្រណីសន្ដោស និងប្រទានសេចក្ដីសុខសាន្តដល់បងប្អូន!។
ទំនុកតម្កើងលេខ ៩៦(៩៥), ១-៣.៧-៨.១០ បទព្រហគីតិ
១ | ចូរច្រៀងបទថ្មីថ្វាយ | ព្រះម្ចាស់ថ្លៃកុំឈរឈប់ | |
មនុស្សនៅលើពិភព | ច្រៀងកុំឈប់ថ្វាយព្រះអង្គ | ។ | |
២ | ចូរច្រៀងថ្វាយព្រះម្ចាស់ | តម្កើងព្រះនាមត្រចង់ | |
ប្រកាសរាល់ថ្ងៃផង | ពីបំណងដ៏ថ្លាថ្លៃ | ។ | |
៣ | ចូរប្រកាសនៅម្តុំ | ចំណោមក្រុមជាតិទីទៃ | |
នូវរុងរឿងសិរី | ព្រះហស្តថ្លៃដ៏អស្ចារ្យ | ។ | |
៧ | ប្រជាទាំងឡាយអើយ | កុំកន្តើយចូរតម្រង់ | |
លើកតម្កើងព្រះអង្គ | ថ្លែងឥតហ្មងពីឫទ្ធា | ។ | |
៨ | លើកតម្កើងសិរី | រុងរឿងជ័យព្រះនាមា | |
យកតង្វាយគ្រប់គ្នា | ទៅព្រះវិហារថ្វាយក្សត្រា | ។ | |
១០ | ចូរប្រកាសនៅម្តុំ | ចំណោមក្រុមជាតិច្រើននាក់ | |
ថាទ្រង់គ្រងរាជ្យជាក់ | ឥតបែកបាក់រឹងមាំល្អ | ។ | |
ព្រះម្ចាស់គ្រប់គ្រងលើ | សព្វសារពើមានអំណរ | ||
ពេញដោយយុត្តិធម៌ | រាស្រ្តអបអរពន់ពេកក្រៃ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៥,១-១១
ថ្ងៃមួយ ព្រះយេស៊ូគង់នៅមាត់បឹងកេនេសារ៉ែត មានបណ្ដាជនជាច្រើនប្រជ្រៀតគ្នានៅជុំវិញព្រះអង្គដើម្បីស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ព្រះអង្គទតឃើញទូកពីរចតនៅមាត់ច្រាំង រីឯអ្នកនេសាទនាំគ្នាចុះទៅលាងអួនរបស់គេ។ ព្រះយេស៊ូយាងចុះទៅក្នុងទូករបស់លោកស៊ីម៉ូន រួចព្រះអង្គសុំឱ្យគាត់ចេញទូកទៅឆ្ងាយពីច្រាំងបន្ដិច។ ព្រះអង្គគង់បង្រៀនបណ្ដាជនពីក្នុងទូកនោះ។ លុះព្រះអង្គបង្រៀនគេចប់ហើយ ព្រះអង្គមានព្រះបន្ទូលទៅកាន់លោកស៊ីម៉ូនថា៖«ចូរបង្ហួសទូកទៅទឹកជ្រៅ រួចនាំគ្នាទម្លាក់អួនចុះ»។ លោកស៊ីម៉ូនតបទៅព្រះយេស៊ូវិញថា៖«លោកគ្រូ! យើងខ្ញុំបានអូសអួនពេញមួយយប់ហើយ អត់បានត្រីសោះ ប៉ុន្តែ បើលោកគ្រូមានប្រសាសន៍ដូច្នេះ ខ្ញុំនឹងទម្លាក់អួនតាមពាក្យរបស់លោកគ្រូ»។ គេក៏ទម្លាក់អួនទៅក្នុងទឹក ជាប់ត្រីយ៉ាងច្រើនស្ទើរតែធ្លាយអួន។ គេបក់ដៃហៅមិត្តភក្ដិដែលនៅក្នុងទូកមួយទៀតឱ្យមកជួយ។ ពួកនោះមកដល់ ជួយចាប់ត្រីដាក់ពេញទូកទាំងពីរ ស្ទើរតែនឹងលិច។ ពេលលោកស៊ីម៉ូនសិលាឃើញដូច្នោះ គាត់ក្រាបទៀបព្រះបាទាព្រះយេស៊ូ ទូលព្រះអង្គថា៖«ព្រះអម្ចាស់អើយ សូមយាងឱ្យឆ្ងាយពីទូលបង្គំទៅ ព្រោះទូលបង្គំជាមនុស្សបាប»។ លោកស៊ីម៉ូននិយាយដូច្នេះ ព្រោះគាត់ និងអស់អ្នកដែលនៅជាមួយភ័យស្ញប់ស្ញែងជាខ្លាំង នៅពេលបានឃើញត្រីច្រើនយ៉ាងនេះ។ រីឯលោកយ៉ាកុប និងលោកយ៉ូហាន ជាកូនលោកសេបេដេ ដែលនេសាទរួមជាមួយលោកស៊ីម៉ូនក៏មានចិត្តដូច្នោះដែរ។ ប៉ុន្តែ ព្រះយេស៊ូមានព្រះបន្ទូលទៅលោកស៊ីម៉ូនថា៖«កុំខ្លាចអី! ពីពេលនេះទៅមុខ អ្នកនឹងនេសាទមនុស្សវិញ»។ ពេលទូកទៅដល់មាត់ច្រាំងវិញ គេបោះបង់របស់របរទាំងអស់ចោល រួចនាំគ្នាដើរតាមព្រះយេស៊ូទៅ។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះជាម្ចាស់ជាព្រះបិតា! នៅថ្ងៃគោរពសន្តហ្គ្រេហ្គ័រ យើងខ្ញុំសូមថ្វាយសក្ការបូជាដែលសង្គ្រោះមនុស្សលោក។ សូមទ្រង់ព្រះមេត្តាលើកលែងទោសរបស់យើងខ្ញុំ និងពង្រឹងជំនឿយើងខ្ញុំផង។
ពាក្យអរព្រះគុណ
បពិត្រព្រះជាម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមអរព្រះគុណព្រះអង្គដែលបានពង្រឹងទឹកចិត្តគំនិតយើងខ្ញុំឱ្យយល់អត្ថន័យព្រះបន្ទូលព្រះអង្គ សូមឱ្យយើងខ្ញុំយកចិត្តទុកដាក់រស់តាមព្រះបំបូន្មានរបស់ព្រះអង្គជានិច្ចផង។