អាទិត្យទី១៥ រដូវធម្មតា ឆ្នាំ «ខ»

ថ្ងៃអាទិត្យ ទី១១ ខែកក្កដា ឆ្នាំ២០២១

សន្តបេណេឌីតូ
(៤៨០-៥៤៧នៃគ.ស)

អត្ថបទទី១៖ អម ៧,១២-១៥
សូមថ្លែងព្រះគម្ពីរព្យាការីអម៉ូស​​​​

លោកអម៉ាស៊ីយ៉ា ជាបូជាចារ្យនៅភូមិបេតអែល ពោលមកកាន់ព្យាការីអម៉ូសថា៖ «នែ៎! អ្នកទាយឆុតអើយ ចូរចេញពីទីនេះ រត់ទៅស្រុកយូដាវិញទៅ! នៅស្រុកនោះ អ្នកអាចរកស៊ីទាយចិញ្ចឹមជីវិតបាន។ កុំទាយនៅបេតអែលនេះទៀតឲ្យសោះ ដ្បិតទីនេះជាទីសក្ការៈ និងជាវិហាររបស់ស្តេច»។ ព្យាការីអម៉ូសឆ្លើយថា៖ «កាលពីដើម ខ្ញុំពុំមែនជាព្យាការី ឬជាសមាជិកនៃក្រុមព្យាការីទេ គឺខ្ញុំជាអ្នកឃ្វាលគោ និងជា អ្នកចម្ការ។ ប៉ុន្តែព្រះអម្ចាស់បានយកខ្ញុំពីក្រោយហ្វូងគោ ហើយព្រះអង្គមានព្រះ បន្ទូលមកខ្ញុំថា៖ “ទៅ! ចូរទៅថ្លែងពាក្យក្នុងនាមយើងប្រាប់អ៊ីស្រាអែល​ជាប្រជាជនរបស់យើង”»។

ទំនុកតម្កើងលេខ ៨៥ (៨៤), ៩-១៤ បទកាកគតិ

យើងខ្ញុំត្រងត្រាប់ត្រចៀកប្រុងស្តាប់បន្ទូលព្រះអង្គ
ទ្រង់នឹងប្រទានសុខសាន្តគ្មានហ្មងលើរាស្រ្តទ្រង់ផងដែលមិនលេលា។
១០ក្នុងពេលឆាប់ៗទ្រង់នឹងប្រញាប់ជួយយើងរាល់គ្នា
ដល់អ្នកកោតខ្លាចព្រះអង្គគ្រប់គ្រាសិរីមហិមានៅលើដីយើង។
១១ទ្រង់មានព្រះទ័យសប្បុរសថ្លាថ្លៃបារមីរុងរឿង
ព្រះអង្គស្មោះស្ម័គ្រករុណាមិនឆ្មើងយុត្តិធម៌កើតឡើងនៅលើលោកីយ៍
១២សេចក្តីទៀងត្រង់ចាប់ដុះរហង់ពាសពេញផែនដី
សេចក្តីសុចរិតក៏លាស់ជាថ្មីពីសួគ៌ាល័យចុះជួយរក្សា។
១៣ព្រះអម្ចាស់ផ្ទាល់ប្រទានមង្គលឲ្យយើងគ្រប់គ្នា
ចំណែកផែនដីបង្កើតផល្លាភោគផលផ្លែផ្កាសម្បូរមិនខ្វះ។
១៤សេចក្តីសុចរិតយុត្តិធម៌ប្រណីតនៅមុខព្រះម្ចាស់
សុខសាន្តតាមដានរៀបផ្លូវថ្វាយព្រះឥតមានក្រឡាស់សុខសាន្តរហូត។

អត្ថបទទី២៖ អភ ១,៣-១៤ (ឬយ៉ាងខ្លី ១,៣-១០)
សូមថ្លែងលិខិតទី ២ របស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងកូរិនថូស

សូមលើកតម្កើងព្រះជាម្ចាស់ និងព្រះបិតារបស់ព្រះយេស៊ូគ្រីស្ត ដែលជាព្រះអម្ចាស់ នៃយើង! ព្រះអង្គបានប្រោសប្រទានព្រះពរគ្រប់យ៉ាងផ្នែកខាងវិញ្ញាណពីស្ថានបរមសុខ មកយើង ក្នុងអង្គព្រះគ្រីស្ត។ ព្រះអង្គបានជ្រើសរើសយើងក្នុងអង្គព្រះគ្រីស្ត តាំងពីមុន កំណើតពិភពលោកមកម៉េ្លះ ដើម្បីឲ្យយើងបានវិសុទ្ធ និងឥតសៅហ្មងនៅចំពោះ ព្រះភក្ត្រព្រះអង្គ ព្រោះព្រះអង្គមានព្រះហឫទ័យស្រឡាញ់យើង។ ព្រះអង្គបានតម្រូវ យើងទុកជាមុន ឲ្យធ្វើជាបុត្រធីតារបស់ព្រះអង្គ ដោយសារព្រះយេស៊ូគ្រីស្ត ស្រប នឹងព្រះបំណងដ៏សប្បុរសរបស់ព្រះអង្គ ដើម្បីឲ្យយើងកោតសរសើរសិរីរុងរឿងនៃ ព្រះហឫទ័យប្រណីសន្តោស ដែលទ្រង់ប្រោសប្រទានមកយើង ក្នុងអង្គព្រះបុត្រា ដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។ ដោយយើងរួមក្នុងអង្គព្រះគ្រីស្តនេះ ព្រះជាម្ចាស់បាន លោះយើង ដោយព្រះលោហិតរបស់ព្រះគ្រីស្ត និងលើកលែងទោសឲ្យយើងបាន រួចពីបាប តាមព្រះហឫទ័យប្រណីសន្តោសដ៏លើសលប់របស់ព្រះអង្គ។ ព្រះជាម្ចាស់ ប្រណីសន្តោសយើងយ៉ាងខ្លាំងបំផុត គឺទ្រង់ប្រទានឲ្យយើងមានតម្រិះ និងប្រាជ្ញា វាងវៃគ្រប់យ៉ាង។ ព្រះអង្គបានប្រោសយើង ឲ្យស្គាល់គម្រោងការដ៏លាក់កំបាំងនៃ ព្រះហឫទ័យរបស់ព្រះអង្គ តាមព្រះបំណងដ៏សប្បុរសដែលទ្រង់បានសម្រេចទុកជាមុន ក្នុងព្រះហឫទ័យព្រះអង្គផ្ទាល់។ ព្រះអង្គចាត់ចែងគម្រោងការនេះឲ្យបានសម្រេច នៅចុងក្រោយបំផុត គឺប្រមូលអ្វីៗសព្វសារពើដែលនៅលើមេឃ និងនៅលើផែនដីឲ្យរួមគ្នានៅក្នុងអង្គព្រះគ្រីស្ត ជាម្ចាស់តែមួយ។
(ប្រសិនបើអានយ៉ាងខ្លី សូមឈប់ត្រឹមនេះ។)
យើងបានទទួលចំណែកមត៌កក្នុងអង្គព្រះគ្រីស្ត ហើយព្រះជាម្ចាស់បានតម្រូវយើង ទុកជាមុនដូច្នេះ ស្របតាមផែនការរបស់ព្រះអង្គ ដែលសម្រេចគ្រប់កិច្ចការទាំងអស់តាមព្រះហឫទ័យរបស់ព្រះអង្គ ដើម្បីឲ្យយើងកោតសរសើរសិរីរុងរឿងរបស់ព្រះអង្គ គឺយើងដែលបានសង្ឃឹមលើព្រះគ្រីស្តជាមុន។ ដោយរួមក្នុងអង្គព្រះគ្រីស្ត បងប្អូនបាន ស្តាប់ព្រះបន្ទូលនៃសេចក្តីពិត ជាដំណឹងល្អដែលសង្គ្រោះបងប្អូន។ ក្នុងអង្គព្រះគ្រីស្ត បងប្អូនក៏បានជឿ ហើយបានទទួលសញ្ញាដៅសម្គាល់ពីព្រះវិញ្ញាណដ៏វិសុទ្ធ តាមព្រះ បន្ទូលសន្យាផងដែរ។ ព្រះជាម្ចាស់ប្រទានព្រះវិញ្ញាណនេះ មកបញ្ចាំចិត្តយើងឲ្យដឹងថា យើងនឹងទទួលមត៌ក នៅពេលព្រះអង្គលោះប្រជារាស្រ្តរបស់ព្រះអង្គ ឲ្យបានសម្រេច ដើម្បីឲ្យយើងកោតសរសើរសិរីរុងរឿងរបស់ព្រះអង្គ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ៖ តាម ទន ១៩,៦

អាលេលូយ៉ា! អាលេលូយ៉ា! គេថ្លែងព្រះបន្ទូលនៅលើផែនដីទាំងមូល
ហើយគេប្រកាសដំណឹងល្អ រហូតដល់ទីដាច់ស្រយាលនៃពិភពលោក។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស ៦,៧-១៣

ព្រះយេស៊ូត្រាស់ហៅសាវ័កទាំងដប់ពីរនាក់មក រួចព្រះអង្គចាត់គេពីរៗនាក់ឲ្យទៅ ទាំងប្រទានឲ្យគេមានអំណាចដេញខ្មោចផង។ ព្រះអង្គផ្តែផ្តាំគេមិនឲ្យយកអ្វីទៅ ជាមួយក្នុងពេលធ្វើដំណើរឡើយ លើកលែងតែដំបងប៉ុណ្ណោះ៖ «កុំយកចំណីអាហារ ថង់យាម ឬយកប្រាក់កាសជាប់នឹងខ្លួន ចូរពាក់ស្បែកជើង តែកុំយកអាវបន្លាស់ទៅ ជាមួយឲ្យសោះ»។ ព្រះអង្គមានព្រះបន្ទូលថា៖«បើអ្នករាល់គ្នាចូលផ្ទះណា ចូរស្នាក់ នៅផ្ទះនោះ រហូតដល់ពេលអ្នករាល់គ្នា​ចេញពីស្រុកនោះទៅ។ បើនៅកន្លែងណា គេមិនព្រមទទួល មិនព្រមស្តាប់អ្នករាល់គ្នា ចូរចេញពីកន្លែងនោះ ទៅហើយរលាស់ ធូលីដីចេញពីជើងអ្នករាល់គ្នាផង ទុកជាសញ្ញាព្រមានគេ»។ ក្រុមសាវ័កក៏ចេញទៅប្រកាសឲ្យមនុស្សម្នាកែប្រែចិត្តគំនិត។ គេបានដេញអារក្ស ជាច្រើនចេញពីមនុស្ស ព្រមទាំងចាក់ប្រេងលើអ្នកជំនឿជាច្រើននាក់ ដើម្បីប្រោសគេ ឲ្យបានជាសះស្បើយ។

ខែ​តុលា 2024
ព្រ សុ អា
 123456
78910111213
14151617181920
21222324252627
28293031  
117 Views

Theme: Overlay by Kaira