រដូវធម្មតា
ថ្ងៃចន្ទ អាទិត្យទី៨
(ពេលល្ងាច)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១៣៦
ទំនុកតម្កើងនៃបុណ្យចម្លង
យើងកោតសរសើរព្រះជាម្ចាស់ ដោយរំឭកឡើងវិញនូវកិច្ចការដ៏អស្ចារ្យដែលព្រះអង្គបានប្រព្រឹត្ត (Cassiodorus)។
បន្ទរទី១ ៖ ចូរលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ! ។
(ក)
១ | ចូរលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរស ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ! |
២ | ចូរលើកតម្កើងព្រះដែលខ្ពង់ខ្ពស់លើសព្រះនានា ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ! |
៣ | ចូរលើកតម្កើងព្រះអម្ចាស់ ដែលខ្ពង់ខ្ពស់លើសអម្ចាស់នានា ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ! |
៤ | មានតែព្រះអង្គទេដែលធ្វើការអស្ចារ្យដ៏ឧត្តុង្គឧត្តមបំផុត ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ! |
៥ | ព្រះអង្គបានបង្កើតផ្ទៃមេឃ ដោយព្រះប្រាជ្ញាញាណ ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ! |
៦ | ព្រះអង្គបានដាក់ផែនដីពីលើផ្ទៃទឹក ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ! |
៧ | ព្រះអង្គបានបង្កើតដុំពន្លឺធំៗ ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ! |
៨ | គឺព្រះអាទិត្យឱ្យគ្រប់គ្រងនៅពេលថ្ងៃ ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ! |
៩ | ព្រះចន្ទ និងហ្វូងតារា ឱ្យគ្រប់គ្រងនៅពេលយប់ ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ! |
១០ | ព្រះអង្គប្រហារជីវិតកូនច្បងរបស់ជនជាតិអេស៊ីប ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ! |
១១ | ព្រះអង្គនាំជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីប ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ! |
១២ | ដោយឫទ្ធិបារមី និងតេជានុភាពរបស់ព្រះអង្គ ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ចូរលើកតម្កើងព្រះអម្ចាស់ ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតរៀងទៅ! ។
បន្ទរទី២ ៖ ស្នាព្រះហស្ដរបស់ព្រះអង្គប្រសើរឧត្ដម គួរឱ្យកោតស្ញប់ស្ញែងពន់ពេកណាស់! ។
(ខ)
(បទកាកគតិ)
១២- | ដោយឫទ្ធិបារមី | តេជះខ្លាំងក្រៃ | អានុភាពផង |
ដ្បិតធម៌មេត្តា | ករុណាកន្លង | នៅជាប់ឥតហ្មង | |
ស្ថិតស្ថេរពេញទី | ។ | ||
១៣- | ទ្រង់ញែកសមុទ្រ | គ្មានព្រឺតក់ស្លុត | ចែកចេញជាពីរ |
ដោយធម៌មេត្តា | ករុណាសំភី | តាំងជាប់នៅទី | |
អស់កល្បគ្មានផុត | ។ | ||
១៤- | ទ្រង់នាំជនជាតិ | អ៊ីស្រាអែលដើរកាត់ | តាមបាតសមុទ្រ |
ដោយធម៌មេត្តា | ករុណាបំផុត | នៅមិនរលត់ | |
អស់កល្បកប្បហោង | ។ | ||
១៥- | ព្រះអង្គធ្វើឱ្យ | ស្តេចផារ៉ោនធ្លោយ | ទាំងកងទ័ពផង |
លង់ក្នុងសមុទ្រ | ស្លាប់គ្រានេះម្តង | ករុណាព្រះអង្គ | |
ស្ថិតនៅឥតស្រាន្ត | ។ | ||
១៦- | ព្រះអង្គណែនាំ | ប្រជាឱ្យទ្រាំ | តាមរហោស្ថាន |
ដោយធម៌មេត្តា | ករុណាថ្កើងថ្កាន | ស្ថិតគ្មានអវសាន | |
អស់កល្បមានជោគ | ។ | ||
១៧- | ទ្រង់ប្រហារស្តេច | ពេញដោយអំណាច | ច្រើនអង្គដួលស្តូក |
ដោយធម៌មេត្តា | ករុណាមានមក | ស្ថិតនៅលើលោក | |
អស់កល្បកន្លង | ។ | ||
១៨- | ព្រះអង្គប្រហារ | ស្តេចខ្លាំងមហិមា | ឱ្យក្ស័យគ្រប់អង្គ |
ដោយធម៌មេត្តា | ករុណាត្រចង់ | ស្ថិតនៅគង់វង្ស | |
អស់កល្បគ្រប់ទី | ។ | ||
១៩- | គឺមានព្រះបាទ | ស៊ីហុនសោយរាជ្យ | លើអាម៉ូរី |
ដ្បិតទ្រង់មេត្តា | ករុណាប្រណី | សន្តោសពេកក្រៃ | |
រហូតតទៅ | ។ | ||
២០- | និងព្រះបាទអុក | គ្រប់គ្រងលើស្រុក | បាសាននោះនៃ |
ព្រោះតែព្រះអង្គ | ទ្រង់មានព្រះទ័យ | ស្មោះស្ម័គ្រមេត្រី | |
អស់កល្បស្ថិតស្ថេរ | ។ | ||
២១- | ព្រះអង្គប្រទាន | អ៊ីស្រាអែលបាន | ដីទុកជាកេរ |
ដ្បិតព្រះហឫទ័យ | ករុណាឥតប្រែ | ព្រះអង្គស្ថិតស្ថេរ | |
អស់កល្បតទៅ | ។ | ||
២២- | ព្រះអង្គប្រទាន | កូនចៅឱ្យមាន | ស្រុករស់និត្យនៅ |
ដោយធម៌មេត្តា | ករុណាពេកកូវ | ព្រះអង្គស្ថិតនៅ | |
ជាអចិន្ត្រៃយ៍ | ។ | ||
២៣- | ពេលយើងមានទុក្ខ | វេទនាគ្រប់មុខ | ទ្រង់តែងប្រណី |
ដោយធម៌មេត្តា | ករុណាឥតបី | ប្រសើរពេកក្រៃ | |
គ្រប់សម័យកាល | ។ | ||
២៤- | ព្រះអង្គរំដោះ | យើងផុតពីគ្រោះ | លែងភ័យជ្រួលច្រាល |
ដោយព្រះហឫទ័យ | ករុណាត្រកាល | ស្ថិតនៅរៀងរាល់ | |
រហូតឥតឈប់ | ។ | ||
២៥- | ព្រះអង្គប្រទាន | អាហារឱ្យបាន | ឆ្អែតឆ្អន់គ្រប់រូប |
ដោយធម៌មេត្តា | ករុណាលើសលប់ | ស្ថិតនៅតាំងជាប់ | |
ឥតបីរលត់ | ។ | ||
២៦- | ចូរលើកតម្កើង | ព្រះម្ចាស់ខ្ពស់ឡើង | គ្មានទីបំផុត |
ដោយធម៌មេត្តា | ករុណាវិសុទ្ធ | ស្ថិតមិនរលត់ | |
អស់កល្បកប្បហោង | ។ | ||
សូមកោតសរសើរ | ដល់ព្រះបិតា | ព្រះរាជ្យបុត្រា | |
និងព្រះវិញ្ញាណ | ជាព្រះត្រៃអង្គ | ថ្កើងថ្កានឥតហ្មង | |
ដែលគង់ជានិច្ច | ។ |
បន្ទរ ៖ ស្នាព្រះហស្ដរបស់ព្រះអង្គប្រសើរឧត្ដម គួរឱ្យកោតស្ញប់ស្ញែងពន់ពេកណាស់ !
បទលើកតម្កើងតាមលិខិតអេភេសូ (អភ ១,៣-១០)
ព្រះជាម្ចាស់ជាព្រះសង្រ្គោះយើងខ្ញុំ
បន្ទរទី៣ ៖ ព្រះអង្គចាត់ចែងគម្រោងការនេះឱ្យបានសម្រេច នៅគ្រាចុងក្រោយបំផុត គឺប្រមូលអ្វីៗទាំងអស់ ឱ្យរួមគ្នានៅក្នុងអង្គព្រះគ្រីស្តជាម្ចាស់តែមួយ។
៣ | សូមលើកតម្កើងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូគ្រីស្ត ជាព្រះអម្ចាស់នៃយើង ដែលបានប្រោសប្រទានព្រះពរគ្រប់យ៉ាង ផ្នែកខាងវិញ្ញាណពីស្ថានបរមសុខមកយើង ក្នុងអង្គព្រះគ្រីស្ត។ |
៤ | ព្រះអង្គបានជ្រើសរើសយើងក្នុងអង្គព្រះគ្រីស្ត តាំងពីមុនកំណើតពិភពលោកមកម៉្លេះ ដើម្បីឱ្យយើងបានវិសុទ្ធ និងឥតសៅហ្មង នៅចំពោះព្រះភក្ត្រព្រះអង្គ ព្រោះព្រះអង្គមានព្រះហឫទ័យស្រឡាញ់យើង។ |
៥ | ព្រះអង្គបានតម្រូវយើងទុកជាមុន ឱ្យធ្វើជាបុត្រធីតារបស់ព្រះអង្គ ដោយសារព្រះយេស៊ូគ្រីស្ត ស្របនឹងបំណងដ៏សប្បុរសរបស់ព្រះអង្គ |
៦ | ដើម្បីឱ្យយើងលើកតម្កើងសិរីរុងរឿងនៃព្រះហឫទ័យប្រណីសន្តោស ដែលទ្រង់បានប្រោសប្រទានមកយើង ក្នុងអង្គព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។ |
៧ | ដោយយើងរួមក្នុងអង្គព្រះគ្រីស្តនេះ ព្រះជាម្ចាស់បានលោះយើង ដោយព្រះលោហិតរបស់ព្រះអង្គ និងលើកលែងទោសឱ្យយើងបានរួចពីបាប តាមព្រះហឫទ័យប្រណីសន្តោសដ៏លើសលប់របស់ព្រះអង្គ។ |
៨ | ព្រះជាម្ចាស់ប្រណីសន្តោសយើងយ៉ាងខ្លាំងបំផុត គឺទ្រង់ប្រទានឱ្យយើងមានតំរិះ និងមានប្រាជ្ញាដ៏វាងវៃគ្រប់យ៉ាង។ |
៩ | ព្រះអង្គបានប្រោសឱ្យយើងស្គាល់ពីគម្រោងការដ៏លាក់កំបាំង នៃព្រះហឫទ័យរបស់ព្រះអង្គ តាមព្រះបំណងដ៏សប្បុរស ដែលទ្រង់បានសម្រេចទុកជាមុន ដោយព្រះអង្គផ្ទាល់។ |
១០ | ព្រះអង្គចាត់ចែងគម្រោងការនេះឱ្យបានសម្រេច នៅគ្រាចុងក្រោយបំផុត គឺប្រមូលអ្វីៗទាំងអស់ដែលនៅស្ថានបរមសុខ និងនៅលើផែនដី ឱ្យរួមគ្នានៅក្នុងអង្គព្រះគ្រីស្ត ជាម្ចាស់តែមួយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ព្រះអង្គចាត់ចែងគម្រោងការនេះឱ្យបានសម្រេច នៅគ្រាចុងក្រោយបំផុត គឺប្រមូលអ្វីៗទាំងអស់ ឱ្យរួមគ្នានៅក្នុងអង្គព្រះគ្រីស្តជាម្ចាស់តែមួយ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១ថស ៣,១២-១៣)
សូមព្រះអម្ចាស់ប្រទានឱ្យបងប្អូនមានសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក និងស្រឡាញ់មនុស្សទាំងអស់ កាន់តែខ្លាំងឡើងៗជាអនេក ដូចយើងបានស្រឡាញ់បងប្អូនដែរ។ សូមព្រះអង្គប្រទានឱ្យចិត្តគំនិតរបស់បងប្អូនមានជំហររឹងប៉ឹង ឱ្យបងប្អូនបានវិសុទ្ធឥតខ្ចោះ នៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ ជាព្រះបិតារបស់យើង ក្នុងពេលព្រះយេស៊ូជាអម្ចាស់នៃយើងយាងមក ជាមួយប្រជាជនដ៏វិសុទ្ធទាំងអស់របស់ព្រះអង្គ!។
បន្ទរ៖ សូមឱ្យពាក្យអធិស្ឋានរបស់ទូលបង្គំ *ឡើងទៅដល់ព្រះអង្គ។ បន្ទរឡើងវិញ៖…
-ដូចផ្សែងគ្រឿងក្រអូប។ បន្ទរ៖ *.…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ ៖ ព្រលឹងខ្ញុំសូមលើកតម្កើងព្រះអម្ចាស់។
៤៦ | «ព្រលឹងខ្ញុំសូមលើកតម្កើងព្រះអម្ចាស់* |
៤៧ | ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ |
៤៨ | ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា ខ្ញុំជាអ្នកមានសុភមង្គលពិតមែន |
៤៩ | ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។ ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន! |
៥០ | ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ |
៥១ | ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ |
៥២ | ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។ |
៥៣ | ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។ |
៥៤ | ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា |
៥៥ | ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ឬ ទំនុកតម្កើងរបស់ព្រះនាងម៉ារី (តាមបែបស្មូត) បទព្រហ្មគីតិ
៤៧ | ខ្ញុំមានចិត្តអំណរ | សប្បាយអរពន់ពេកណាស់ | |
ព្រោះខ្ញុំបានដឹងច្បាស់ | ថាព្រះម្ចាស់ទ្រង់សង្គ្រោះ | ។ | |
៤៨ | ព្រះអង្គទតមកខ្ញុំ | ជាអ្នកបម្រើស្ម័គ្រស្មោះ | |
តទៅមនុស្សទាំងអស់ | ថាខ្ញុំនេះសែនសុខក្រៃ | ។ | |
៤៩ | ព្រះដ៏មានឫទ្ធា | ខ្លាំងអស្ចារ្យលើលោកីយ៍ | |
សម្ដែងឫទ្ធិបារមី | ព្រះនាមថ្លៃថ្លាវិសុទ្ធ | ។ | |
៥០ | ទ្រង់មានព្រះហឫទ័យ | ត្រាប្រណីខ្ពស់បំផុត | |
ដល់អ្នកគោរពកោត | ខ្លាចព្រះអង្គរៀងរហូត | ។ | |
៥១ | ព្រះអង្គសម្ដែងឫទ្ធិ | អស្ចារ្យពិតមិនរលត់ | |
កម្ចាត់មនុស្សមានពុត | ឆ្មើងបំផុតឫកខែងរែង | ។ | |
៥២ | ទ្រង់បានច្រានទម្លាក់ | អ្នកធំធ្លាក់ពីតំណែង | |
ឥតមានខ្លាចរអែង | ហើយទ្រង់តែងលើកអ្នកទាប | ។ | |
៥៣ | ព្រះអង្គប្រោសប្រទាន | ឱ្យអ្នកឃ្លានឆ្អែតដរាប | |
អ្នកមានធនធានស្រាប់ | ដេញត្រឡប់ដៃទទេ | ។ | |
៥៤ | ព្រះអង្គបានជួយរាស្ត្រ | ទ្រង់ទាំងអស់ឥតប្រួលប្រែ | |
អ៊ីស្រាអែលនៅក្បែរ | ជាបម្រើដ៏ស្មោះស្ម័គ្រ | ។ | |
៥៥ | ទ្រង់តែងមានព្រះទ័យ | ករុណាក្រៃមិនថ្នាំងថ្នាក់ | |
លោកអប្រាហាំជាក់ | និងពូជពង្សលោកជានិច្ច | ។ | |
ដូចទ្រង់បានសន្យា | នឹងដូនតាឥតមានភ្លេច | ||
ព្រះអង្គចាំជានិច្ច | គ្មានកលកិច្ចប្រែប្រួលឡើយ | ។ | |
សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
បន្ទរ ៖ ព្រលឹងខ្ញុំសូមលើកតម្កើងព្រះអម្ចាស់។
ពាក្យអង្វរសកល
ព្រះយេស៊ូមិនបានលះបង់អស់អ្នកដែលបានជឿសង្ឃឹមលើព្រះអង្គឡើយ ហេតុនេះហើយ បានជាយើងខ្ញុំសូមទូលអង្វរទៅព្រះអង្គ ដោយចិត្តសុភាពរាបសារថា ៖
បន្ទរ៖ ឱព្រះជាអម្ចាស់យើងខ្ញុំអើយ ! សូមព្រះអង្គទ្រង់ព្រះមេត្តាសណ្តាប់យើងខ្ញុំផង។
ព្រះគ្រីស្តជាពន្លឺរបស់យើងខ្ញុំ សូមព្រះអង្គបំភ្លឺព្រះសហគមន៍ដោយពន្លឺយ៉ាងត្រចះត្រចង់
—ដើម្បីឱ្យជាតិសាសន៍នានាបានឃើញសេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់ព្រះអង្គ ក្នុងអគ្គសញ្ញាដែលព្រះសហគមន៍ប្រារឰជារៀងរាល់ថ្ងៃផង។ (បន្ទរ)
សូមព្រះអង្គទតមើលអស់លោកបូជាចារ្យ និងអស់អ្នកដែលមានមុខងារបម្រើព្រះសហគមន៍
—ដើម្បីឱ្យអស់លោកនៅមានភាពស្មោះត្រង់ក្នុងការបម្រើព្រះអង្គ ក្រោយពីពួកគាត់បានប្រៀនប្រដៅដល់អ្នកដទៃផង។ (បន្ទរ)
តាមរយៈព្រះលោហិតរបស់ព្រះអង្គ ទ្រង់បានប្រទានសន្តិភាពដល់ពិភពលោក
—សូមព្រះអង្គបង្វែរអំពើបាបដែលមកពីការឈ្លោះគ្នា និងការវាយប្រហារដោយសារសង្រ្គាមផង។ (បន្ទរ)
សូមព្រះអង្គជួយដល់គូស្វាមីភរិយាជាមួយនឹងព្រះអំណោយទានដ៏បរិបូណ៌
—ដើម្បីឱ្យពួកគេអាចធ្វើជាសញ្ញាសម្គាល់នៃការអាថ៌កំបាំងរបស់ព្រះសហគមន៍។ (បន្ទរ)
សូមព្រះអង្គលើកលែងទោសរាល់អំពើបាបរបស់អស់អ្នក ដែលបានទទួលមរណភាព ដោយព្រះហឫទ័យមេត្តាករុណា
—ដើម្បីឱ្យពួកគេអាចទៅរួមរស់ជាមួយសន្តបុគ្គលរបស់ព្រះអង្គផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
បពិត្រព្រះយេស៊ូជាអម្ចាស់ ! សូមព្រះអង្គគង់នៅជាមួយយើង ដ្បិតពេលល្ងាចជិតមកដល់ហើយ។ សូមព្រះអង្គធ្វើជាដៃគូរួមដំណើរជាមួយយើងខ្ញុំ ដើម្បីបង្កាត់ភ្លើងក្នុងដួងចិត្តរបស់យើងខ្ញុំជាមួយនឹងសេចក្តីសង្ឃឹមថ្មី។ សូមជួយឱ្យយើងខ្ញុំចេះទទួលស្គាល់វត្តមានរបស់ព្រះអង្គនៅក្នុងចំណោមយើង នៅក្នុងព្រះគម្ពីរដែលយើងខ្ញុំអាន និងនៅពេលយើងខ្ញុំកាច់នំប៉័ងផង។ ព្រះអង្គមានព្រះជន្មគង់នៅ និងសោយរាជ្យ រួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។