អត្ថបទព្រះគម្ពីរ
ថ្ងៃអាទិត្យ ទី៥ ខែកញ្ញា ឆ្នាំ២០២១
អាទិត្យទី២៣ រដូវធម្មតា ឆ្នាំ«ខ»
ព័ណ៌បៃតង

ខែកញ្ញា-តុលា ២០២១

ព្រសុ
៣០៣១០១០២០៣០៤០៥
០៦០៧០៨០៩១០១១១២
១៣១៤១៥១៦១៧១៨១៩
២០២១២២២៣២៤២៥២៦
២៧២៨២៩៣០០១០២០៣

អត្ថបទទី១ ឆ្នាំសេស
សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ៣៥,៤-៧

ចូរកម្លាចិត្តអ្នកដែលភ័យតក់ស្លុត ដោយប្រាប់គេថា៖ «ចូរមានចិត្តក្លាហានឡើង! កុំភ័យខ្លាចអ្វីឡើយ! មើល៍ហ្ន៎ ព្រះរបស់អ្នករាល់គ្នា! ព្រះអង្គយាងមកសងសឹក ព្រះអង្គនឹងប្រព្រឹត្តចំពោះខ្មាំងសត្រូវ តាមអំពើដែលគេបានប្រព្រឹត្តលើអ្នករាល់គ្នា គឺព្រះអង្គផ្ទាល់យាងមកសង្គ្រោះអ្នករាល់គ្នា។ ពេលនោះមនុស្សខ្វាក់នឹងមើលឃើញ មនុស្សថ្លង់នឹងស្ដាប់ឮ មនុស្សខ្វិននឹងលោតដូចប្រើស ហើយមនុស្សគនឹងច្រៀងយ៉ាងរីករាយ ដ្បិតមានទឹកផុសឡើងនៅវាលរហោស្ថាន ព្រមទាំងមានទឹកជ្រោះហូរនៅវាលហួតហែង។ ដីបែកក្រហែងនឹងក្លាយទៅជាបឹងបួរ ស្រុកដែលធ្លាប់តែរីងស្ងួតបែរជាមានប្រភពទឹកផុសឡើង។

ទំនុកតម្កើងលេខ​ ១៤៦ (១៤៥),២.៧-១០   បទពាក្យ ៧

២.ខ្ញុំសូមសរសើរលើកតម្កើងព្រះម្ចាស់ខ្ពស់ឡើងមួយជីវិត
ខ្ញុំស្មូត្រចម្រៀងមានបែបបទឲ្យបានចាំស្ទាត់ពេលនៅរស់ ។
៧.ព្រះអង្គរកយុត្តិធម៌ឲ្យដល់អ្នកទន់ខ្សោយមិនកែគេច
ចែកអាហារដល់អ្នកឃ្លានស្រេកហើយទ្រង់សម្រេចលែងអ្នកទោស ។
៨.ព្រះអម្ចាស់ប្រោសមនុស្សខ្វាក់ហើយលើកអស់អ្នកដែលនៅរស់
អស់ក្ដីសង្ឃឹមគ្មានអ្វីសោះស្រឡាញ់អ្នកស្មោះត្រង់ល្អជា ។
៩.ព្រះម្ចាស់គាំទ្រជនបរទេសមេម៉ាយនិងអស់ក្មេងកំព្រា
តែទ្រង់ធ្វើឲ្យគម្រោងការមនុស្សខូចពាលាវិនាសបង់។
១០.ព្រះអម្ចាស់ទ្រង់នឹងគ្រងរាជ្យអស់កល្បជានិច្ចតយូរលង់
ឲ្យក្រុងស៊ីយ៉ូនដ៏រឿងរុងព្រះអ្នកនឹងគ្រងរាជ្យតទៅ ៕

អត្ថបទទី ២
សូមថ្លែងលិខិតរបស់សន្ដយ៉ាកុប យក ២,១-៥

បងប្អូនជាទីស្រឡាញ់! បងប្អូនមានជំនឿលើព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់របស់យើងហើយ ប្រកបដោយសិរីរុងរឿង។ ដូច្នេះ សូមកុំប្រកាន់វណ្ណៈឲ្យសោះ។ ពេលបងប្អូនរួមប្រជុំគ្នា ឧបមាថា ម្នាក់ចូលមកមានពាក់ចិញ្ចៀនមាស និងមានសម្លៀកបំពាក់ភ្លឺផ្លេក ហើយម្នាក់ទៀតជាអ្នកក្រ ស្លៀកពាក់រហែករយ៉ីរយ៉ៃចូលមកដែរ ប្រសិនបើបងប្អូនរាក់ទាក់ទទួលអ្នកស្លៀកពាក់ភ្លឺផ្លេកនោះ ទាំងពោលថា «សូមលោកអញ្ជើញមកអង្គុយនៅកន្លែងកិត្តិយសឯណេះ!» ហើយពោលទៅកាន់អ្នកក្រថា «ទៅឈរនៅកៀននោះទៅ!» ឬថា «មកអង្គុយនៅក្រោមកន្លែងខ្ញុំដាក់ជើងឯណេះ!» បានសេចក្ដីថា ក្នុងចំណោមបងប្អូន បងប្អូនរាប់រកមនុស្សដោយរើសមុខ ហើយបងប្អូនវិនិច្ឆ័យគេដោយគំនិតអាក្រក់? ។ បងប្អូនជាទីស្រឡាញ់អើយ! សូមស្ដាប់ខ្ញុំ! ព្រះជាម្ចាស់បានជ្រើសរើសអ្នកក្រក្នុងលោកនេះ ឲ្យទៅជាអ្នកមានផ្នែកខាងជំនឿ និងឲ្យទទួលព្រះរាជ្យដែលទ្រង់បានសន្យាថា នឹងប្រទានឲ្យអស់អ្នកស្រឡាញ់ព្រះអង្គទុកជាមត៌ក។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ មថ ៤,២៣

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះយេស៊ូប្រកាសដំណឹងល្អអំពីព្រះរាជ្យ ហើយប្រោស
ប្រជារាស្ដ្ររបស់ព្រះអង្គឲ្យបានជាសះស្បើយផង។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស  មក ៧, ៣១-៣៧

ព្រះយេស៊ូយាងចេញពីតំបន់ក្រុងទីរ៉ូស កាត់តាមតំបន់ក្រុងស៊ីដូន និងតំបន់ស្រុកដេកាប៉ូល ឆ្ពោះទៅសមុទ្រកាលីឡេវិញ។ គេនាំបុរសថ្លង់ម្នាក់មកគាល់ព្រះអង្គ។ ម្យ៉ាងទៀត បុរសនោះពុំអាចនិយាយបានស្រួលដូចធម្មតាផង។ គេទូលអង្វរសូមឲ្យព្រះអង្គដាក់ព្រះហស្ដលើគាត់។ ព្រះអង្គនាំគាត់ចេញទៅដោយឡែកដាច់ពីបណ្ដាជន ទ្រង់ដាក់ព្រះអង្គុលីក្នុងត្រចៀកគាត់ ហើយស្ដោះទឹកព្រះឱស្ឋយកទៅផ្ដិតលើអណ្ដាតគាត់ រួចព្រះអង្គងើបព្រះភ័ក្ត្រឡើង ទតទៅលើមេឃ ដកដង្ហើមធំ ហើយមានព្រះបន្ទូលថា «អេផាថា» (ពាក្យនេះប្រែថាៈ ចូរបើកឡើង)។ រំពេចនោះ ស្រាប់តែត្រចៀករបស់បុរសនោះអាចស្ដាប់ឮ អណ្ដាតរបស់គាត់ក៏គ្រលាស់បាន ហើយគាត់ក៏និយាយស្ដីបានច្បាស់លាស់។ ព្រះយេស៊ូបានហាមប្រាមពួកគេ មិនឲ្យនិយាយហេតុការណ៍នេះប្រាប់នរណាសោះឡើយ។ ប៉ុន្តែ ទោះបីព្រះអង្គហាមប្រាមយ៉ាងណាក៏ដោយ គេរឹតតែប្រកាសខ្លាំងឡើងៗ។ មនុស្សម្នាងឿងឆ្ងល់ពន់ពេកណាស់ ហើយពោលថា៖ «គ្រប់កិច្ចការដែលលោកធ្វើ សុទ្ធតែល្អទាំងអស់ សូម្បីតែមនុស្សថ្លង់ ក៏លោកធ្វើឲ្យឮបាន មនុស្សគ ក៏លោកធ្វើឲ្យនិយាយបានដែរ»។

ខែ​មីនា 2026
ព្រ សុ អា
 1
2345678
9101112131415
16171819202122
23242526272829
3031  
421 Views

Theme: Overlay by Kaira