ត្រៃទិវានៃបុណ្យចម្លង
ថ្ងៃសុក្រពិសិដ្ឋ (ព្រះអម្ចាស់សោយទិវង្គត)
(ពេលល្ងាច)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១១៦,១០-១៩
បន្ទរទី១ ៖ ប្រជាជនទាំងឡាយអើយ ! ចូរមើលមកយើង ចូរសម្លឹងមើលទុក្ខលំបាករបស់យើង។
១០ | ខ្ញុំនៅតែមានជំនឿដដែល ទោះបីខ្ញុំពោលថា ខ្ញុំជាមនុស្សវេទនា។ |
១១ | ពេលខ្ញុំមានភ័យអាសន្ន ខ្ញុំពោលឡើងថា យើងមិនអាចទុកចិត្តលើមនុស្សណាម្នាក់បានឡើយ។ |
១២ | តើខ្ញុំអាចយកអ្វីមកតបស្នងនឹងព្រះគុណទាំងប៉ុន្មាន ដែលព្រះអម្ចាស់បានសម្ដែងមកលើរូបខ្ញុំ? |
១៣ | ខ្ញុំនឹងលើកពែងឡើងថ្វាយព្រះអម្ចាស់ដែលបានរំដោះខ្ញុំ ខ្ញុំនឹងអង្វររកព្រះនាមរបស់ព្រះអម្ចាស់។ |
១៤ | ខ្ញុំនឹងយកតង្វាយមកថ្វាយព្រះអម្ចាស់តាមពាក្យដែលខ្ញុំបានសន្យា នៅចំពោះមុខប្រជាជនទាំងមូលរបស់ព្រះអង្គ។ |
១៥ | ព្រះអម្ចាស់ព្រួយព្រះហឫទ័យណាស់ នៅពេលប្រជាជនដ៏វិសុទ្ធណាម្នាក់ស្លាប់។ |
១៦ | ឱព្រះអម្ចាស់អើយ ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ ដូចម្ដាយរបស់ទូលបង្គំដែរ ព្រះអង្គបានរំដោះទូលបង្គំឲ្យរួចពីស្លាប់។ |
១៧ | ទូលបង្គំសូមថ្វាយយញ្ញបូជា ដើម្បីអរព្រះគុណព្រះអង្គ ខ្ញុំនឹងអង្វររកព្រះនាមរបស់ព្រះអម្ចាស់។ |
១៨ | ខ្ញុំនឹងយកតង្វាយមកថ្វាយព្រះអម្ចាស់តាមពាក្យដែលខ្ញុំបានសន្យា នៅចំពោះមុខប្រជាជនទាំងមូលរបស់ព្រះអង្គ |
១៩ | គឺនៅក្នុងព្រះវិហាររបស់ព្រះអម្ចាស់ ដែលស្ថិតនៅកណ្ដាលក្រុងយេរូសាឡឹម។ អាលេលូយ៉ា! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ប្រជាជនទាំងឡាយអើយ ! ចូរមើលមកយើង ចូរសម្លឹងមើលទុក្ខលំបាករបស់យើង។
ទំនុកតម្កើងលេខ ១៤៣(១៤២),១-១១
បន្ទរទី២៖ ខ្ញុំឈឺចុកចាប់ក្នុងឱរា ចិត្តខ្ញុំប្រេះឆាពន់ប្រមាណ។
(បទពាក្យ៧)
១- | ឱព្រះម្ចាស់អើយសូមសណ្តាប់ | ពាក្យខ្ញុំរ៉ាយរ៉ាប់ទូលអង្វរ | |
ផ្ទៀងព្រះកាណ៌ស្តាប់កុំឈប់ឈរ | សូមឆ្លើយតបតដោយប្រណី | ។ | |
២- | សូមកុំចាប់ទោសយកកំហុស | អ្នកបម្រើស្មោះទៅកាត់ក្តី | |
ដ្បិតគ្មានជនសុចរិតប្រពៃ | ចំពោះភក្ត្រព្រះអង្គឡើយ | ។ | |
៣- | ពួកខ្មាំងសត្រូវតាមយាយី | ពីគ្រប់ទិសទីមិនកន្តើយ | |
ឃុំខ្ញុំក្នុងទីងងឹតហើយ | ដូចអ្នកក្សិណក្ស័យយូរណាស់ណា | ។ | |
៤- | ខ្ញុំបាក់ធ្លុះធ្លាក់អស់ទឹកចិត្ត | ទាល់ទាំងគំនិតក្នុងកាយា | |
ថយទាំងកម្លាំងខ្វះប្រាជ្ញា | មិនដឹងគិតថាត្រូវធ្វើម៉េច? | ។ | |
៥- | ខ្ញុំនឹកទៅដល់ជំនាន់មុន | សញ្ជឹងគូរគន់គ្រប់ភារកិច្ច | |
ជាស្នាព្រះហស្តល្អបណ្តាច់ | ឥតមានកលល្បិចគ្មានទើសទាល់ | ។ | |
៦- | ដៃខ្ញុំអង្វរខ្លួនបែរក្រាប | ដាក់កាយឲ្យទាបមុខព្រះម្ចាស់ | |
ដូចដីហួតហែងបែកប្រេះអស់ | ស្ងួតរីងរាំងខ្សោះព្រោះគ្មានទឹក | ។ | |
៧- | ឱព្រះជាអម្ចាស់ខ្ញុំអើយ | សូមជួយតបឆ្លើយឲ្យញយញឹក | |
ខ្ញុំបាត់បង់អស់ធ្លាក់ទឹកចិត្ត | កុំលាក់បាំងបិទភក្ត្រនឹងខ្ញុំ | ។ | |
ព្រោះតែខ្ញុំដូចជាមនុស្ស | ដែលធ្លាក់ក្នុងជ្រោះជ្រៅសន្លឹម | ||
គ្មាននរណាជួយអស់សង្ឃឹម | ដូចមេឃរលឹមគ្មានរស្មី | ។ | |
៨- | សូមទ្រង់បង្ហាញធម៌មេត្តា | សន្តោសករុណាត្រាប្រណី | |
ខ្ញុំផ្ញើរូបកាយជីវិតក្តី | លើព្រះម្ចាស់ថ្លៃរួចទៅហើយ | ។ | |
សូមប្រោសប្រទានឲ្យខ្ញុំស្គាល់ | មាគ៌ានិមលកុំកន្តើយ | ||
ដ្បិតទូលបង្គំផ្ចង់ចិត្តហើយ | ព្រះជាម្ចាស់អើយមិនបោះបង់ | ។ | |
៩- | ឱព្រះអម្ចាស់សូមរំដោះ | ខ្ញុំឲ្យផុតគ្រោះផុតពីខ្មាំង | |
សត្រូវយាយីតាមប្រឆាំង | ខ្ញុំសូមព្រះអង្គពួនជ្រកផង | ។ | |
១០- | សូមជួយបង្ហាត់ពត់បង្រៀន | ខ្ញុំព្រមតាមបានព្រះបំណង | |
ដ្បិតទ្រង់ជាព្រះល្អម៉ត់ម៉ង | ដឹកនាំខ្ញុំផងដាក់ផ្លូវល្អ | ។ | |
១១- | ឱព្រះម្ចាស់អើយសូមគាំពារ | យល់ដល់នាមាព្រះបវរ | |
ប្រទានជីវិតខ្ញុំកំដរ | ឲ្យបានរស់តទៅទៀតផង | ។ | |
សូមជួយនាំខ្ញុំឲ្យចេញផុត | ពីភាពងងឹតអាប់មួរហ្មង | ||
គ្រោះថ្នាក់តូចធំអាសន្នផង | ដោយហឫទ័យទ្រង់សុចរិត | ។ | |
សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ៖ ខ្ញុំឈឺចុកចាប់ក្នុងឱរា ចិត្តខ្ញុំប្រេះឆាពន់ប្រមាណ។
បទលើកតម្កើងតាមភីលីព (ភីល ២,៦-១១)
បន្ទរទី៣៖ កាលព្រះយេស៊ូសោយទឹកខ្មេះហើយ ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំបានសម្រេចសព្វគ្រប់អស់ហើយ!» ។ ព្រះអង្គក៏ឱនព្រះសិរសាចុះ ហើយប្រគល់វិញ្ញាណទៅ។
៦ | ទោះបីព្រះអង្គមានឋានៈជាព្រះជាម្ចាស់ក៏ដោយ ក៏ព្រះអង្គពុំបានក្ដោបក្តាប់ឋានៈដែលស្មើនឹងព្រះជាម្ចាស់នេះ ទុកជាកម្មសិទ្ធិដាច់មុខរបស់ព្រះអង្គឡើយ។ |
៧ | ផ្ទុយទៅវិញ ព្រះអង្គបានលះបង់អ្វីៗទាំងអស់មកយកឋានៈជាទាសករ ព្រះអង្គបានទៅជាមនុស្សដូចមនុស្សឯទៀតៗ ហើយក៏រស់នៅក្នុងភាពជាមនុស្សសាមញ្ញដែរ។ |
៨ | ព្រះអង្គបានដាក់ខ្លួន ធ្វើតាមព្រះបញ្ជារហូតដល់សោយទិវង្គត គឺរហូតដល់សោយទិវង្គតលើឈើឆ្កាងថែមទៀតផង។ |
៩ | ហេតុនេះហើយបានជាព្រះជាម្ចាស់លើកតម្កើងព្រះអង្គឡើងយ៉ាងខ្ពង់ខ្ពស់បំផុត ព្រមទាំងប្រោសប្រទានឲ្យព្រះអង្គមានព្រះនាមប្រសើរលើសអ្វីៗទាំងអស់ |
១០ | ដើម្បីឲ្យអ្វីៗទាំងអស់ ទាំងនៅស្ថានបរមសុខ ទាំងនៅលើផែនដី ទាំងនៅក្រោមដី នាំគ្នាក្រាបថ្វាយបង្គំ នៅពេលណាឮព្រះនាមព្រះយេស៊ូ |
១១ | និងឲ្យមនុស្សគ្រប់ភាសាប្រកាសឡើងថា ព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់ ដើម្បីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ជាព្រះបិតា។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ កាលព្រះយេស៊ូសោយទឹកខ្មេះហើយ ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំបានសម្រេចសព្វគ្រប់អស់ហើយ!» ។ ព្រះអង្គក៏ឱនព្រះសិរសាចុះ ហើយប្រគល់វិញ្ញាណទៅ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១សល ២,២១-២៤)
ព្រះអង្គត្រាស់ហៅបងប្អូនមកឲ្យរងទុក្ខលំបាកយ៉ាងនេះ ព្រោះព្រះគ្រីស្តក៏បានរងទុក្ខលំបាកសម្រាប់បងប្អូន ទុកជាគំរូឲ្យបងប្អូនដើរតាមគន្លងរបស់ព្រះអង្គដែរ។ ព្រះអង្គពុំដែលបានប្រព្រឹត្តអំពើបាបសោះហើយក៏ពុំដែលមានព្រះបន្ទូលវៀចវេរណាចេញពីព្រះឱស្ឋរបស់ព្រះអង្គឡើយ។ ទោះបីគេជេរប្រមាថព្រះអង្គ ក៏ព្រះអង្គមិនតបតទៅគេវិញដែរព្រះអង្គបានរងទុក្ខលំបាក តែព្រះអង្គពុំបានគំរាមកំហែងគេវិញទេ ព្រះអង្គផ្ញើជីវិតទៅលើព្រះជាម្ចាស់ដែលព្រះអង្គវិនិច្ឆ័យដោយយុត្តិធម៌។ ព្រះគ្រីស្តបានផ្ទុកបាបរបស់យើងក្នុងព្រះកាយរបស់ព្រះអង្គ ដែលជាប់លើឈើឆ្កាង ដើម្បីឲ្យយើងលែងជំពាក់ជំពិននឹងបាបតទៅមុខទៀត ហើយឲ្យយើងមានជីវិត ដោយប្រព្រឹត្តតែអំពើសុចរិត។ បងប្អូនបានជាសះស្បើយ ដោយសារស្នាមរបួសរបស់ព្រះអង្គ។
បន្ទរ៖ ព្រះអង្គបានដាក់ខ្លួន ធ្វើតាមព្រះបញ្ជារហូតដល់សោយទិវង្គត គឺរហូតដល់សោយទិវង្គតលើឈើឆ្កាងថែមទៀតផង។
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ៖ ព្រះជាម្ចាស់សម្រុះសម្រួលយើងឲ្យជានានឹងព្រះអង្គវិញ ដោយព្រះបុត្រារបស់ព្រះអង្គសោយទិវង្គត ក្នុងគ្រាដែលយើងនៅជាសត្រូវនឹងព្រះអង្គនៅឡើយ។
៤៦ | «ព្រលឹងខ្ញុំសូមលើកតម្កើងព្រះអម្ចាស់* |
៤៧ | ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ |
៤៨ | ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា ខ្ញុំជាអ្នកមានសុភមង្គលពិតមែន |
៤៩ | ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។ ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន! |
៥០ | ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ |
៥១ | ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ |
៥២ | ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។ |
៥៣ | ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។ |
៥៤ | ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា |
៥៥ | ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ឬ ទំនុកតម្កើងរបស់ព្រះនាងម៉ារី (តាមបែបស្មូត) បទព្រហ្មគីតិ
៤៧ | ខ្ញុំមានចិត្តអំណរ | សប្បាយអរពន់ពេកណាស់ | |
ព្រោះខ្ញុំបានដឹងច្បាស់ | ថាព្រះម្ចាស់ទ្រង់សង្គ្រោះ | ។ | |
៤៨ | ព្រះអង្គទតមកខ្ញុំ | ជាអ្នកបម្រើស្ម័គ្រស្មោះ | |
តទៅមនុស្សទាំងអស់ | ថាខ្ញុំនេះសែនសុខក្រៃ | ។ | |
៤៩ | ព្រះដ៏មានឫទ្ធា | ខ្លាំងអស្ចារ្យលើលោកីយ៍ | |
សម្ដែងឫទ្ធិបារមី | ព្រះនាមថ្លៃថ្លាវិសុទ្ធ | ។ | |
៥០ | ទ្រង់មានព្រះហឫទ័យ | ត្រាប្រណីខ្ពស់បំផុត | |
ដល់អ្នកគោរពកោត | ខ្លាចព្រះអង្គរៀងរហូត | ។ | |
៥១ | ព្រះអង្គសម្ដែងឫទ្ធិ | អស្ចារ្យពិតមិនរលត់ | |
កម្ចាត់មនុស្សមានពុត | ឆ្មើងបំផុតឫកខែងរែង | ។ | |
៥២ | ទ្រង់បានច្រានទម្លាក់ | អ្នកធំធ្លាក់ពីតំណែង | |
ឥតមានខ្លាចរអែង | ហើយទ្រង់តែងលើកអ្នកទាប | ។ | |
៥៣ | ព្រះអង្គប្រោសប្រទាន | ឱ្យអ្នកឃ្លានឆ្អែតដរាប | |
អ្នកមានធនធានស្រាប់ | ដេញត្រឡប់ដៃទទេ | ។ | |
៥៤ | ព្រះអង្គបានជួយរាស្ត្រ | ទ្រង់ទាំងអស់ឥតប្រួលប្រែ | |
អ៊ីស្រាអែលនៅក្បែរ | ជាបម្រើដ៏ស្មោះស្ម័គ្រ | ។ | |
៥៥ | ទ្រង់តែងមានព្រះទ័យ | ករុណាក្រៃមិនថ្នាំងថ្នាក់ | |
លោកអប្រាហាំជាក់ | និងពូជពង្សលោកជានិច្ច | ។ | |
ដូចទ្រង់បានសន្យា | នឹងដូនតាឥតមានភ្លេច | ||
ព្រះអង្គចាំជានិច្ច | គ្មានកលកិច្ចប្រែប្រួលឡើយ | ។ | |
សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
បន្ទរ៖ ព្រះជាម្ចាស់សម្រុះសម្រួលយើងឲ្យជានានឹងព្រះអង្គវិញ ដោយព្រះបុត្រារបស់ព្រះអង្គសោយទិវង្គត ក្នុងគ្រាដែលយើងនៅជាសត្រូវនឹងព្រះអង្គនៅឡើយ។
ពាក្យអង្វរសកល
នៅថ្ងៃនេះ យើងខ្ញុំចងចាំពីការសោយទិវង្គតរបស់ព្រះអម្ចាស់យេស៊ូគ្រីស្ត ដែលនាំឱ្យពិភពលោកទាំងមូលកើតជាថ្មី។ ចូរយើងវិលទៅរកព្រះជាម្ចាស់ជាព្រះបិតា ហើយទូលអង្វរព្រះអង្គថា៖
បន្ទរ៖ ឱព្រះអម្ចាស់អើយ ! ដោយយល់ដល់ព្រះបុត្រាសោយទិវង្គត សូមព្រះអង្គសណ្តាប់ពាក្យអង្វររបស់យើងខ្ញុំផង !
-សូមព្រះអង្គបង្រួបបង្រួមព្រះសហគមន៍ឱ្យទៅជាធ្លុងតែមួយ -បន្ទរ…
-សូមព្រះអង្គថែរក្សាសម្តេចប៉ាបព្រះនាម (…) -បន្ទរ…
-សូមព្រះអង្គប្រោសឱ្យប្រជារាស្រ្តរបស់ព្រះអង្គបានវិសុទ្ធ ទាំងបព្វជិត និងគ្រីស្តបរិស័ទគ្រហស្ត ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ -បន្ទរ…
-សូមព្រះអង្គពង្រឹងជំនឿ និងការយល់ដឹងដល់អស់អ្នកដែលស្ថិតនៅក្រោមការណែនាំ -បន្ទរ…
-សូមព្រះអង្គប្រមូលគ្រីស្តបរិស័ទទាំងអស់ ឱ្យចេះរួបរួមគ្នា -បន្ទរ…
-សូមព្រះអង្គណែនាំប្រជាជនជាតិយូដា ឱ្យទៅកាន់ការសង្រ្គោះយ៉ាងពេញលេញផង -បន្ទរ…
-សូមព្រះអង្គបង្ហាញសិរីរុងរឿងបំភ្លឺដល់អស់អ្នកដែលមិនទាន់ជឿលើព្រះគ្រីស្ត -បន្ទរ…
-សូមព្រះអង្គណែនាំចិត្តគំនិតមេដឹកនាំយើងខ្ញុំ -បន្ទរ…
-សូមព្រះអង្គលួងលោមចិត្តអ្នកដែលមានទុក្ខព្រួយ -បន្ទរ…
-សូមព្រះអង្គអាណិតអាសូរអស់អ្នកដែលបានទទួលមរណភាព -បន្ទរ…
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
បពិត្រព្រះបិតាដែលស្រឡាញ់មនុស្សលោកហួសពន់ប្រមាណ ! ព្រះអង្គសព្វព្រះហឫទ័យឲ្យព្រះបុត្រាព្រះអង្គសោយទិវង្គត ដើម្បីរំដោះមនុស្សលោកឲ្យរួចពីបាប។ សូមព្រះអង្គបំភ្លឺយើងខ្ញុំឲ្យដើរជាមួយព្រះគ្រីស្ត ដែលរងទុក្ខលំបាកលីឈើឆ្កាង ហើយប្រោសយើងខ្ញុំឲ្យបានវិសុទ្ធ ស្របតាមគម្រោងការដ៏អស្ចារ្យនៃបុណ្យចម្លងនេះ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា ៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច ៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។