ក្មេងដ៏ស្លូតត្រង់ ជាមរណសាក្សី
(បុណ្យគោរព)
(ពេលថ្ងៃ)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ១១៩,១៦៩-១៧៦
សូមយាងមករកអ្នកបម្រើរបស់ព្រះអង្គ
ពេលព្រឹក (ម៉ោង៩)
បន្ទរ៖ មាតាបិតារបស់ព្រះយេស៊ូងឿងឆ្ងល់នឹងសេចក្ដីដែលលោកតាស៊ីម៉ូនមានប្រសាសន៍អំពីព្រះឱរសណាស់។
ពេលថ្ងៃត្រង់ (ម៉ោង១២)
បន្ទរ៖ នាងម៉ារីចងចាំហេតុការណ៍ទាំងនេះទុកក្នុងចិត្ត ព្រមទាំងត្រិះរិះពិចារណាថែមទៀតផង។
ពេលរសៀល (ម៉ោង៣)
បន្ទរ៖ ដ្បិតភ្នែកទូលបង្គំបានឃើញការសង្គ្រោះ ដែលព្រះអង្គបានប្រទានមកឲ្យប្រជាជាតិទាំងអស់។
| ១៦៩ | ឱព្រះអម្ចាស់អើយ ! សូមឱ្យសូរសម្រែករបស់ទូលបង្គំលាន់ឮទៅដល់ព្រះអង្គ សូមប្រទានឱ្យទូលបង្គំចេះរិះគិតពិចារណាតាមព្រះបន្ទូលរបស់ព្រះអង្គ។ |
| ១៧០ | សូមឱ្យពាក្យទទូចអង្វររបស់ទូលបង្គំបានលាន់ឮទៅដល់ព្រះអង្គ សូមរំដោះទូលបង្គំតាមព្រះបន្ទូលសន្យារបស់ព្រះអង្គផង!។ |
| ១៧១ | សូមឱ្យទូលបង្គំពោលពាក្យសរសើរតម្កើងព្រះអង្គឥតឈប់ ដ្បិតព្រះអង្គបង្រៀនក្រិត្យវិន័យរបស់ព្រះអង្គឱ្យទូលបង្គំស្គាល់។ |
| ១៧២ | ទូលបង្គំនឹងបន្លឺសំឡេងច្រៀងតម្កើងព្រះបន្ទូលសន្យារបស់ព្រះអង្គ ដ្បិតវិន័យទាំងប៉ុន្មានរបស់ព្រះអង្គសុទ្ធតែសុចរិត។ |
| ១៧៣ | សូមសម្តែងព្រះបារមី ហើយសង្គ្រោះទូលបង្គំ ដ្បិតទូលបង្គំបានសម្រេចចិត្តធ្វើតាមច្បាប់របស់ព្រះអង្គហើយ។ |
| ១៧៤ | បពិត្រព្រះអម្ចាស់! ទូលបង្គំប្រាថ្នាសូមឱ្យព្រះអង្គសង្គ្រោះទូលបង្គំ ទូលបង្គំពេញចិត្តនឹងធម្មវិន័យរបស់ព្រះអង្គខ្លាំងណាស់។ |
| ១៧៥ | សូមឱ្យទូលបង្គំមានជីវិត ដើម្បីសរសើរតម្កើងព្រះអង្គ! សូមឱ្យសេចក្តីដែលព្រះអង្គបានសម្រេច ជួយលើកទឹកចិត្តទូលបង្គំ។ |
| ១៧៦ | ទូលបង្គំនៅវិលវល់ដូចចៀមវង្វេង សូមយាងមករកទូលបង្គំដែលជាអ្នកបម្រើរបស់ព្រះអង្គផង! ដ្បិតទូលបង្គំមិនភ្លេចវិន័យរបស់ព្រះអង្គឡើយ!។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ទំនុកតម្កើងលេខ ៤៥
ព្រះអម្ចាស់បានចាក់ប្រេងអភិសេកព្រះអង្គ
“ស្វាមីមកដល់ហើយ! ចូរនាំគ្នារត់ទៅទទួលលោក!” (មថ ២៥,៦)។
(ក)
(បទព្រហ្មគីតិ)
| ២- | ពាក្យខ្ញុំពោលពីរោះ | ដ៏ស្ម័គ្រស្មោះពីដួងចិត្ត | |
| តែងបទថ្វាយមហាក្សត្រ | សូមឱ្យបទដូចកវី | ។ | |
| ៣- | ព្រះអង្គល្អជាងគេ | រកគ្មានទេវោហារស្តី | |
| ព្រះប្រទានពរជ័យ | មានសិរីទាំងអំណាច | ។ | |
| ៤- | វីរបុរសឫទ្ធិ | គន់គាប់ចិត្តសែនអង់អាច | |
| សូមពាក់ព្រះខ័ន្តរាជ្យ | ភ្លឺចិញ្ចាចចិញ្ចែងទៅ | ។ | |
| ៥- | សូមគង់លើរាជរថ | យាងតយុទ្ធនឹងសត្រូវ | |
| ការពារពាំងទុកនូវ | រឿងត្រឹមត្រូវនឹងសុចរិត | ។ | |
| សូមទ្រង់បានជោគជ័យ | ដ៏ថ្លាថ្លៃអស់ពីចិត្ត | ||
| ដោយបារមីមានឫទ្ធិ | ដ៏ប្រណីតនៃព្រះអង្គ | ។ | |
| ៦- | សូមឱ្យព្រួញដ៏មុត | ស្រួចបំផុតជួយតម្រង់ | |
| ឱ្យព្រួញនៃព្រះអង្គ | បាញ់តម្រង់ទ្រូងបច្ចា | ។ | |
| សូមគ្រប់ប្រជាជាតិ | កុំបីឃ្លាតឃ្លាទៅណា | ||
| ឱ្យធ្លាក់ក្រោមបាទា | ព្រះរាជាដ៏មានឫទ្ធិ | ។ | |
| ៧- | រាជាដ៏ខ្ពស់ខ្ពង់ | បល្ល័ង្កទ្រង់នៅស្ថេរស្ថិត | |
| គ្រងរាជ្យមិនរខិត | គង់នៅពិតដោយយុត្តិធម៌ | ។ | |
| ៨- | ព្រះអង្គសព្វព្រះទ័យ | នឹងសេចក្តីសុចរិតល្អ | |
| អំពើអយុត្តិធម៌ | ទ្រង់មិនគាប់ព្រះហឫទ័យ | ។ | |
| ហេតុនេះព្រះជាម្ចាស់ | ដែលជាព្រះដ៏ប្រពៃ | ||
| ជ្រើសរើសអង្គក្សត្រថ្លៃ | ពីចំណោមមិត្រព្រះអង្គ | ។ | |
| ចាក់ប្រេងអភិសេក | មិនអល់អែកល្អផូរផង់ | ||
| ប្រទានឱ្យព្រះអង្គ | មានសព្វទាំងក្តីសប្បាយ | ។ | |
| ៩- | រាជាគ្រងភូសា | ល្អអស្ចារ្យក្រអូបសាយ | |
| តន្ត្រីប្រគុំថ្វាយ | ក្នុងប្រាសាទភ្លុកដំរី | ។ | |
| ១០- | ស្រីស្នំទាំងប៉ុន្មាន | ស្រស់ភុំផានជាបុត្រី | |
| របស់ស្តេចផែនដី | អង្គក្សត្រីយ៍គង់ខាងស្តាំ | ។ | |
| សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
| និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
(ខ)
| ១១ | ព្រះអង្គម្ចាស់ក្សត្រីយ៍អើយ ! សុំត្រង់ត្រាប់ស្តាប់ពាក្យខ្ញុំ ចូរកុំនឹកនាប្រជារាស្ត្រ និងព្រះរាជវង្សរបស់ព្រះនាងទៀតអី ! |
| ១២ | សូមឱ្យព្រះមហាក្សត្រគាប់ព្រះហឫទ័យនឹងសម្ជស្សរបស់ព្រះនាង ចូរក្រាបថ្វាយបង្គំព្រះរាជាទៅ ! ព្រះករុណាជាម្ចាស់របស់ព្រះនាងហើយ។ |
| ១៣ | ប្រជារាស្ត្រនៅក្រុងទីរ៉ុស និងប្រជារាស្ត្រដែលមានច្រើនជាងគេក្នុងពិភពលោក នឹងនាំតង្វាយមកថ្វាយព្រះនាង គេនាំគ្នាមកផ្គាប់ផ្គុនព្រះនាង។ |
| ១៤ | ព្រះអង្គម្ចាស់ក្សត្រីគង់នៅក្នុងព្រះបរមរាជវាំង ព្រះនាងមានរូបឆោមលោមពណ៌ស្អាតល្អណាស់ ព្រះភូសារបស់ព្រះនាងលម្អទៅដោយមាស។ |
| ១៥ | គេដង្ហែព្រះនាងចូលទៅគាល់ព្រះមហាក្សត្រ ទាំងគ្រងព្រះភូសាចម្រុះពណ៌ មានពួកភីលៀងហែហមពីក្រោយ ចូលទៅគាល់ព្រះរាជាផង។ |
| ១៦ | ពួកនាងចូលទៅកាន់ព្រះដំណាក់របស់ព្រះរាជា ដោយមានបណ្តាជនបន្លឺសំឡេងអបអរសាទរយ៉ាងសប្បាយ។ |
| ១៧ | បពិត្រព្រះរាជា! សូមឱ្យព្រះរាជ្យបុត្រឡើងគ្រងរាជ្យតពីព្រះអយ្យកោរបស់ព្រះអង្គ។ ព្រះករុណានឹងតែងតាំងព្រះរាជ្យបុត្រាឱ្យគ្រប់គ្រងទូទាំងនគរ។ |
| ១៨ | ទូលបង្គំនឹងថ្លាថ្លែង រំលឹកពីព្រះនាមរបស់ព្រះករុណារហូតតទៅ ហើយប្រជារាស្ត្រនានា ក៏នឹងនាំគ្នាលើកតម្កើងព្រះករុណាអស់កល្បជាអង្វែងតរៀងទៅ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ពេលព្រឹក (ម៉ោង៩)
បន្ទរ៖ មាតាបិតារបស់ព្រះយេស៊ូងឿងឆ្ងល់នឹងសេចក្ដីដែលលោកតាស៊ីម៉ូនមានប្រសាសន៍អំពីព្រះឱរសណាស់។
ពេលថ្ងៃត្រង់ (ម៉ោង១២)
បន្ទរ៖ នាងម៉ារីចងចាំហេតុការណ៍ទាំងនេះទុកក្នុងចិត្ត ព្រមទាំងត្រិះរិះពិចារណាថែមទៀតផង។
ពេលរសៀល (ម៉ោង៣)
បន្ទរ៖ ដ្បិតភ្នែកទូលបង្គំបានឃើញការសង្គ្រោះ ដែលព្រះអង្គបានប្រទានមកឲ្យប្រជាជាតិទាំងអស់។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) សណ ១,១៦
ទឹកភ្នែកខ្ញុំហូរឥតស្រាកស្រាន្ត ខ្ញុំយំសោកស្រណោះអ្នកទាំងនោះគ្មាននរណាម្នាក់សម្រាលទុក្ខខ្ញុំ គ្មាននរណាម្នាក់ធ្វើឲ្យខ្ញុំរស់រានឡើងវិញឡើយ។ កូនចៅរបស់ខ្ញុំត្រូវវិនាស ព្រោះខ្មាំងសត្រូវមានកម្លាំងជាង។
—ព្រមទាំងបំពាក់សិរីរុងរឿងឱ្យពួកគេទៀតផង។
ពាក្យអធិដ្ឋាន
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) សណ ២,១១
ខ្ញុំយំទាល់តែហើមភ្នែក ចិត្តខ្ញុំខ្លោចផ្សា ថ្លើមប្រមាត់ខ្ញុំក៏ខ្ទេចខ្ទាំព្រោះតែមហន្តរាយនៃប្រជាជនរបស់ខ្ញុំ។ កូនក្មេង និងទារកដេកដួលនៅតាមផ្លូវក្នុងបុរីនេះ។
—ការរស់នៅជាមួយព្រះជាម្ចាស់ គឺជារង្វាន់របស់ពួកគេ។
ពាក្យអធិដ្ឋាន
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) យរ ៣១,១៦.១៧ក
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ឈប់យំសោក និងឈប់បង្ហូរទឹកភ្នែកទៅ! ដ្បិតនាងទទួលផលពីអំពើដែលខ្លួនប្រព្រឹត្ត កូនចៅរបស់នាងនឹងវិលត្រឡប់ពីស្រុករបស់ខ្មាំងសត្រូវមកវិញ អនាគតនាងពោរពេញដោយសេចក្ដីសង្ឃឹម -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់-។
—ពួកគេនឹងច្រៀងយ៉ាងសប្បាយ ពេលគេក្រាបនៅចំពោះព្រះភក្រ្តព្រះជាម្ចាស់។
ពាក្យអធិដ្ឋាន
ពាក្យអធិដ្ឋាន
ឱព្រះជាម្ចាស់អើយ ! នៅថ្ងៃនេះ ក្មេងស្លូតត្រង់ទាំងប៉ុន្មានបានប្រកាសអំពីព្រះជាម្ចាស់ មិនមែនដោយពាក្យសម្តីទេ គឺដោយបូជាជីវិត។ សូមព្រះអង្គមេត្តាប្រោសឲ្យយើងខ្ញុំហ៊ានបើកមាត់ប្រកាសជំនឿ តាមរយៈពាក្យសម្តី និងរបៀបរស់នៅរបស់យើងខ្ញុំផង។
យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
សូមកោតសរសើរព្រះអម្ចាស់!
សូមអរព្រះគុណព្រះជាម្ចាស់!
