ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានបរមសុខ​ ទ្រង់គ្រប់លក្ខណ៍យ៉ាង​ណា​ សុំឱ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍យ៉ាងនោះដែរ​ (មថ ៥,៤៨)។

បន្ទរ៖ មាតា‌បិតា​របស់​ព្រះ‌យេស៊ូ​ងឿងឆ្ងល់​នឹង​សេចក្ដី​ដែល​លោក​តា​ស៊ីម៉ូន​មាន​ប្រសាសន៍​អំពី​ព្រះ‌ឱរស​ណាស់។

បន្ទរ៖ នាង​ម៉ារី​ចង​ចាំ​ហេតុ‌ការណ៍​ទាំង​នេះ​ទុក​ក្នុង​ចិត្ត ព្រម​ទាំង​ត្រិះរិះ​ពិចារណា​ថែម​ទៀត​ផង។

បន្ទរ៖ ដ្បិត​ភ្នែក​ទូល‌បង្គំបាន​ឃើញ​ការ​សង្គ្រោះ ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក​ឲ្យប្រជាជាតិ​ទាំង​អស់។

ធម្មវិន័យរបស់ព្រះអម្ចាស់ល្អឥតខ្ចោះ ធ្វើឱ្យមានកម្លាំងចិត្តឡើងវិញ
បណ្តាំរបស់ព្រះអម្ចាស់គួរជាទីទុកចិត្ត​ ធ្វើឱ្យមនុស្សល្ងិតល្ងង់បែរទៅជាមានប្រាជ្ញា
បទបញ្ជារបស់ព្រះអម្ចាស់សុទ្ធតែត្រឹមត្រូវ ធ្វើឱ្យមានអំណរសប្បាយ
បទបញ្ញត្តិរបស់ព្រះអម្ចាស់ល្អត្រចះត្រចង់ បំភ្លឺចិត្តគំនិតឱ្យបានភ្លឺថ្លា។
១០ការគោរពកោតខ្លាចព្រះអម្ចាស់ជាអំពើមួយល្អបរិសុទ្ធណាស់ ហើយស្ថិតស្ថេររហូតតរៀងទៅ។
ការវិនិច្ឆ័យរបស់ព្រះអម្ចាស់សុទ្ធតែត្រឹមត្រូវ និងសុចរិតទាំងអស់​
១១គួរឱ្យប្រាថ្នាជាងចង់បានមាសសុទ្ធដ៏ច្រើន
ហើយផ្អែមជាងទឹកឃ្មុំ ដែលហូរចេញពីសំបុកទៅទៀត។
១២ធម្មវិន័យបំភ្លឺទូលបង្គំជាអ្នកបម្រើព្រះអង្គ​
ហើយដោយប្រព្រឹត្តតាម ទូលបង្គំទទួលផលយ៉ាងបរិបូណ៌។
១៣គ្មាននរណាម្នាក់អាចមើលឃើញកំហុសដែលខ្លួនប្រព្រឹត្ត​ ដោយអចេតនានោះបានឡើយ
សូមលើកលែងទោសឱ្យទូលបង្គំ នូវកំហុសណាដែលទូលបង្គំមិនដឹងខ្លួននោះផង។
១៤សូមការពារទូលបង្គំឱ្យរួចពីចិត្តអំនួត
សូមកុំឱ្យចិត្តអួតបំប៉ោងនេះ សោយរាជ្យលើទូលបង្គំបានឡើយ
ធ្វើដូច្នេះទូលបង្គំនឹងបានឥតសៅហ្មង ឥតជាប់ជំពាក់នឹងអំពើបាបដ៏ធ្ងន់នេះទេ។
១៥ឱព្រះអម្ចាស់ដែលជាថ្មដា និងជាព្រះដែលការពារទូលបង្គំអើយ!
សូមប្រោសប្រណីទទួលពាក្យរបស់ទូលបង្គំ​
និងសេចក្តីដែលទូលបង្គំពោលក្នុងចិត្តនៅចំពោះព្រះភក្រ្តព្រះអង្គផង។​

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

ដ្បិតព្រះជាម្ចាស់ដែលជាចៅក្រម ទ្រង់ឈរនៅមាត់ទ្វារស្រាប់ហើយ (យក ៥,៩)។

(ក)

(បទពាក្យ ៧)​

២-ឱព្រះជាអម្ចាស់ខ្ញុំអើយខ្ញុំសូមពឹងហើយលើព្រះអង្គ
សង្គ្រោះរំដោះនិងទ្រទ្រង់រួចពីអន្លង់អ្នកបៀតបៀន
៣-ក្រែងលោគេហែកទូលបង្គំដូចសត្វសិង្ហខាំដោយស្រេកឃ្លាន
នោះគ្មាននរណាអាចនឹងហ៊ានរំដោះឱ្យបានរួចជីវិត
៤-ឱព្រះអម្ចាស់ទូលបង្គំប្រសិនបើខ្ញុំបានប្រព្រឹត្ត
ដូចពាក្យគេថាដោយគ្មានគិតប្រឡាក់ដាមដិតក្តីកខ្វក់
៥-ប្រសិនបើទូលបង្គំបានប្រព្រឹត្តសាមាន្យចិត្តអាក្រក់
តបនឹងមិត្តភក្តិដោយគំរក់រឹបអូសលួចឆក់យកទ្រព្យា
៦-សូមឱ្យសត្រូវខ្មាំងដេញទាន់និងឱ្យគេជាន់ឈ្លីប្រហារ
ព្រមទាំងកិត្តិយសខ្ញុំនេះណាទម្លាក់អាត្មាក្នុងភក់ចុះ
៧-ឱព្រះអម្ចាស់សូមតើនឡើងពិរោធឱ្យប៉ើងតបចំពោះ
អំពើឃោរឃៅសត្រូវនោះដ្បិតអង្គសប្បុរសតែងតាំងច្បាប់
៨-សូមឱ្យប្រជាជាតិនានាចោមរោមនាំគ្នាមកត្រងត្រាប់
ជុំវិញព្រះអង្គល្អគួរគាប់លើអស់មនុស្សសព្វសត្វនានា
៩-ព្រះអង្គជាចៅក្រមវិនិច្ឆ័យប្រជាប្រុសស្រីគ្រប់អង្គា
ព្រះអម្ចាស់អើយសូមមេត្តាទូលបង្គំនេះណាអ្នកស្លូតត្រង់
១០-សូមឈប់ធ្វើអំពើទុច្ចរិតជួយគាំទ្រចិត្តមនុស្សរឹងប៉ឹង
បពិត្រព្រះដ៏សុចរិតថ្កើងសូមព្រះអង្គឈ្វេងយល់ចិត្តមនុស្ស
សូមកោតសរសើរព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណ
ដែលគង់ស្ថិតស្ថេរឥតសៅហ្មងយូរលង់កន្លងតរៀងទៅ

(ខ)

១១ព្រះជាម្ចាស់ជាខែលការពារខ្ញុំ ព្រះអង្គសង្គ្រោះអស់អ្នកដែលមានចិត្តត្រង់។
១២ព្រះជាម្ចាស់ជាចៅក្រមដ៏សុចរិត ព្រះអង្គតែងតែដាក់ទោសអ្នកប្រព្រឹត្តអំពើអាក្រក់ជារៀងរាល់ថ្ងៃ។
១៣មនុស្សអាក្រក់មិនដូរគំនិតទេ គេនឹងសំលៀងមុខដាវ ហើយយឹតធ្នូប្រុងប្រៀបបាញ់
១៤គេនឹងរៀបចំអាវុធ ដើម្បីប្រហារអ្នកដទៃ ព្រមទាំងត្រៀមព្រួញភ្លើងចាំជាស្រេចផង។
១៥អ្នកណាគិតតែពីប្រព្រឹត្តអំពើទុច្ចរិត ហើយរិះគិតពីអំពើឧក្រិដ្ឋ
អ្នកនោះនឹងបង្កើតការបោកបញ្ឆោត។
១៦អ្នកណាជីករណ្តៅកាន់តែជ្រៅទៅៗ
អ្នកនោះនឹងធ្លាក់ទៅក្នុងរណ្តៅ ដែលខ្លួនបានជីកនោះជាមិនខាន។
១៧អំពើទុច្ចរិតដែលគេបានប្រព្រឹត្ត នឹងធ្លាក់មកលើក្បាលគេវិញ
អំពើឃោរឃៅរបស់គេ ក៏នឹងធ្លាក់មកលើលលាដ៍ក្បាលគេវិញដែរ។
១៨ខ្ញុំនឹងសរសើរតម្កើងព្រះអម្ចាស់ ព្រោះព្រះអង្គមានព្រះហឫទ័យសុចរិត
ខ្ញុំនឹងច្រៀងលើកតម្កើងព្រះនាមព្រះអម្ចាស់ជាព្រះដ៏ខ្ពង់ខ្ពស់បំផុត។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ មាតា‌បិតា​របស់​ព្រះ‌យេស៊ូ​ងឿងឆ្ងល់​នឹង​សេចក្ដី​ដែល​លោក​តា​ស៊ីម៉ូន​មាន​ប្រសាសន៍​អំពី​ព្រះ‌ឱរស​ណាស់។

បន្ទរ៖ នាង​ម៉ារី​ចង​ចាំ​ហេតុ‌ការណ៍​ទាំង​នេះ​ទុក​ក្នុង​ចិត្ត ព្រម​ទាំង​ត្រិះរិះ​ពិចារណា​ថែម​ទៀត​ផង។

បន្ទរ៖ ដ្បិត​ភ្នែក​ទូល‌បង្គំបាន​ឃើញ​ការ​សង្គ្រោះ ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក​ឲ្យប្រជាជាតិ​ទាំង​អស់។

ម៉ោង៩ ព្រឹក
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) ទក ៤,៧

តើ​ប្រជា‌ជាតិ​ដ៏​ធំ​ណា​មួយ​មាន​ព្រះ​ដែល​គង់​នៅ​ជិត​គេ ដូច​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​គង់​នៅ​ជិត​យើង គ្រប់​ពេល​យើង​អង្វរ​រក​ព្រះ‌អង្គ?

បន្ទរ៖ ព្រះអម្ចាស់បាននឹកចាំពីព្រះបន្ទូលសន្យារបស់ព្រះអង្គ អាលេលូយ៉ា!។
—ព្រះ‌អង្គបានថែរក្សាជំនឿប្រជាជនអ៊ីស្រាអែល អាលេលូយ៉ា!។
ពាក្យអធិដ្ឋាន
ម៉ោង១២ ថ្ងៃត្រង់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) អស ១២,៥-៦

ចូរ​ស្មូត​ទំនុក‌តម្កើង​ថ្វាយ​ព្រះ‌អម្ចាស់ ដ្បិត​ព្រះ‌អង្គ​បាន​ធ្វើការ​ផ្សេងៗ ដ៏​អស្ចារ្យ​បំផុត ចូរ​ប្រកាស​ពី​ការ​អស្ចារ្យ​ទាំង​នេះឲ្យ​មនុស្ស​នៅ​លើ​ផែន‌ដី​ទាំង​មូល​ដឹង​ផង! អ្នក​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​នាំ​គ្នា​បន្លឺ​សំឡេង​ជយ‌ឃោស​ដោយ​អំណរ! ដ្បិត​ព្រះ​ដ៏‌វិសុទ្ធ​របស់​ជន​ជាតិ​អ៊ីស្រា‌អែលដែល​គង់​នៅ​កណ្ដាល ចំណោម​អ្នក​រាល់​គ្នាព្រះ‌អង្គ​ឧត្តុង្គ‌ឧត្ដម!។

បន្ទរ៖ នៅចុងបំផុតនៃផែនដីទាំងមូល អាលេលូយ៉ា!។
—បានឃើញពីឫទ្ធានុភាពរបស់ព្រះជាម្ចាស់ អាលេលូយ៉ា!។
ពាក្យអធិដ្ឋាន
ម៉ោង៣ រសៀល
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) តប ១៤,៦-៧

មនុស្ស​គ្រប់​ជាតិ​សាសន៍​ទាំង​អស់​នៅ​លើ​ផែន​ដី​ទាំង​មូល នឹង​ប្រែ​ចិត្ត​គំនិត ហើយ​នាំ​គ្នា​កោត​ខ្លាច​ព្រះ‌ជាម្ចាស់​ដោយ​ស្មោះ។ ពួក​គេ​នាំ​គ្នា​ឈប់​គោរព​បម្រើ​ព្រះ‌ក្លែង‌ក្លាយ ដែល​ចេះ​តែ​បញ្ឆោត​គេ និង​នាំ​ពួក​គេ​ឲ្យ​វង្វេង​ទៀត​ហើយ។ ពួក​គេ​ក៏​នាំ​គ្នា​លើក​តម្កើង​ព្រះ‌ជាម្ចាស់ ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​អស់​កល្ប‌ជានិច្ច ដោយ​ប្រព្រឹត្ត​អំពើ​សុចរិត។

បន្ទរ៖ ធម៌មេត្តាករុណា និងសេចក្តីពិត បានមកជាមួយគ្នា អាលេលូយ៉ា!។
—យុត្តិធម៌ និងសេចក្តីសុខសាន្តជួបគ្នានៅលើផែនដី អាលេលូយ៉ា!។
ពាក្យអធិដ្ឋាន

បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ! ព្រះអង្គចាត់ព្រះបុត្រាតែមួយរបស់ព្រះអង្គឲ្យប្រសូតមកជាមនុស្សដូចយើងខ្ញុំ។ យើងខ្ញុំសូមកោតសរសើរព្រះអង្គ ចំពោះគម្រោងការដ៏អស្ចារ្យនេះ។ សូមព្រះអង្គមេត្តាលោះយើងខ្ញុំឲ្យរួចពីបាបនានា ហើយប្រទានឲ្យយើងខ្ញុំមានសេរីភាពដ៏ពិតប្រាកដ។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

សូមកោតសរសើរព្រះអម្ចាស់!
សូមអរព្រះគុណព្រះជាម្ចាស់!

80 Views

Theme: Overlay by Kaira